ក្រុម​ EPL​ ណា​​ ​មាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ រដូវ​កាល​នេះ?


ក្រុម​ EPL​ ណា​​ ​មាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ រដូវ​កាល​នេះ?

បិសាច​ក្រហម​ Manchester United ​បាន​ឈរ​លើ​កំពូល​តារាង​ ​បើ​គិត​លើ​មធ្យមភាគ​ សាច់​បាល់​គ្រប់គ្រង​លើ​គូ​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ។

 

ក្រុម​ EPL​ ណា​​ ​មាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ រដូវ​កាល​នេះ?

 

​ក្រុម​របស់​លោក​ Louis van Gaal ​មាន​មធ្យមភាគ​គ្រប់​គ្រង​បាល់​ដល់​ទៅ​​៥៩,៧៥% ​រដូវ​កាល​នេះ។  ប៉ុន្តែ​ទោះ​​អាច​គ្រប​ដណ្ដប់​លើ​គូ​ប្រកួត​ច្រើន​មែន​ ​តែ​ Man Utd បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦ ​និង​ឈ្នះ​តែ​៩​ប្រកួត​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​២១​លើក​កន្លង​មក។

 

ផ្ទុយ​ទៅ​វិញ ​ក្រុម​លេខ​២ Leicester City ​គឺ​​​មាន​ភាគរយ​គ្រប់​គ្រង​បាល់​តិច​ជាង​គេ​បំផុត​ទី​៣ ក្នុង​ចំណោម​ក្រុម​ទាំង​២០។ ​ក្រុម​របស់​លោក​ Claudio Ranieri មាន​​មធ្យមភាគ​​ត្រឹម​៤១,១៨% ប៉ុន្តែ​​​២១​ប្រកួត​របស់​ពួកគេ​រដូវ​​កាល​នេះ ចាញ់​តែ​២​ប្រកួត​ទេ​ និង​មាន​​៤៣​ពិន្ទុ ស្មើ​ក្រុម​កំពូល​តារាង​ Arsenal៕

 

ក្រុម​ EPL​ ណា​​ ​មាន​ភាគរយ​គ្រប់គ្រង​បាល់​ច្រើន​ជាង​គេ​ រដូវ​កាល​នេះ?

 

-ចុចអាន៖ គ្រូ​បង្វឹក និង​កីឡាករ Watford ឈ្នះ​ពាន Player & Manager of the Month នៅ BPL

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ skysports