អ្នក​ចាំ​ទី​ SCG Muangthong United ថា ​​​​​អ្នក​គាំទ្រ​​​គូបដិបក្ខ​ច្រើន​ ការ​​ប្រកួត​រឹត​​តែ​អស្ចារ្យ


អ្នក​ចាំ​ទី​ SCG Muangthong United ថា ​​​​​អ្នក​គាំទ្រ​​​គូបដិបក្ខ​ច្រើន​ ការ​​ប្រកួត​រឹត​​តែ​អស្ចារ្យ

​កីឡាករ Kawin Thamsatchanan អ្នក​ចាំ​ទី​របស់​ក្រុម​ SCG Muangthong United ​​ជឿជាក់​ថា​ ចំនួន​អ្នកគាំទ្រ​​របស់​ក្រុម​ K-Cement Cambodian All Stars ​កាន់​តែ​ច្រើន​ នឹង​​ធ្វើ​ឲ្យ​​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​រវាង​ក្រុម​ទាំង​ពីរ​នា​ម៉ោង​ ៦​ល្ងាច​​ថ្ងៃ​ទី​១៦ ​ខែ​មករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រឹត​តែ​អស្ចារ្យ​។

 

អ្នក​ចាំ​ទី​ SCG Muangthong United ថា ​​​​​អ្នក​គាំទ្រ​​​គូបដិបក្ខ​ច្រើន​ ការ​​ប្រកួត​រឹត​​តែ​អស្ចារ្យកីឡាករ Kawin Thamsatchanan

 

ឆ្លើយ​តប់​ នឹង​សំនួរ​របស់​ Sabay ៖ តើ​លោក​គិត​ថា​ភ័យ​ខ្លាច​ទេ​នៅ​ពេល​មាន​អ្នក​គាំទ្រ​របស់​ក្រុម K-Cement Cambodian All Stars  ​ច្រើន​នោះ? អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ថៃ​​រូប​​នេះ​បាន​​ឆ្លើយ​ភ្លាម​ថា ៖« ខ្ញុំ​​នឹង​មាន​អារម្មណ​កាន់​តែ​រំភើប​​​ ​​ហើយ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​​នេះ​រឹត​តែ​អស្ចារ្យ។ ​យ៉ាង​ណា​ខ្ញុំ​ នឹង​​ខំ​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព ​ទោះ​បី​ជា​ការ​ប្រកួត​មិត្ត​ភាព»។

 

អ្នក​ចាំ​ទី​របស់​​ក្រុម​ជើង​ឯក​រង​នៃ​លីគ​កំពូល​​ថៃ​បន្ត​ថា ​គេ​មិន​ដឹង​អ្វី​ច្រើន​ពី​កីឡាករ​​ក្នុង​ក្រុម K-Cement Cambodian All Stars ​ឡើយ ​ស្គាល់​តែ​ទម្រង់​លេង​របស់​​ជម្រើស​ជាតិ​កម្ពុជា​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ ដូច​ជា​​ ចាន់​ វឌ្ឍនាកា ជា​ដើម។ ​ប៉ុន្តែ​​កីឡាករ​រូប​នេះ​ក៏​ទទួល​ស្គាល់​ថា​​ បច្ចុប្បន្ន​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​​ពិត​​​ជា​លេង​បាន​ល្អ​ក្នុង​តំបន់​អាស៊ាន។

 

​ក្រុម​កីឡាករ​របស់​ក្រុម  SCG Muangthong United ​បាន​មក​ដល់​ប្រលាន​យន្ត​ហោះ​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៦៕

 

 

អ្នក​ចាំ​ទី​ SCG Muangthong United ថា ​​​​​អ្នក​គាំទ្រ​​​គូបដិបក្ខ​ច្រើន​ ការ​​ប្រកួត​រឹត​​តែ​អស្ចារ្យ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​