មន្ត្រី​អគ្គិសនី​ម្នាក់​ត្រូវ​ស្ត្រី​ដែលជា​ម្ចាស់ផ្ទះ​និង​ប្អូនប្រុសព្រួតកាប់​នឹង​ដាវ​សា​ម៉ូ​រៃ គ្រា​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង

រាជធានី​ភ្នំពេញ​៖​មន្ត្រី​អគ្គិសនី​ម្នាក់​បាន​រងរបួស​ដោយ​សារ​ត្រូវ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​រួមជាមួយ​ប្អូនប្រុស​កាប់​នឹង​ដាវ​សាំ​ម៉ូ​រៃ ខណៈដែល​ជនរងគ្រោះ និង​ក្រុមការងារ​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង​នៅផ្ទះ​ស្ត្រី​ជា​ជនដៃដល់​នា ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

​    ​តាមសាក្សី​និយាយថា អំឡុង​ពេលដែល​មន្ត្រី​អគ្គីសនី​ចុះទៅពិនិត្យ​កុង​ទ័​រ​ភ្លើង នៅផ្ទះ​ខាងលើ​នោះ​ស្រាប់តែ​ស្ត្រី​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ថា មន្ត្រី​អគ្គិសនី​ពុករលួយ។ ប៉ុន្តែ​មន្ត្រី​អគ្គិសនី​មិនបាន​តមាត់​ឡើយ ហើយ​បាន​ដើរចេញ​។ ភ្លាមៗ នោះ​ស្រាប់តែ​ស្ត្រី ជា​ម្ចាស់ផ្ទះ និង​ប្អូនប្រុស​បាន​ជិះ​ម៉ូតូ​ប្រដាប់​ដោយ ដាវ​សាំ​ម៉ូ​រៃ ទៅ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​តែម្តង​។

​    ​ក្រោយ កើតហេតុ​កម្លាំង នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនបង្ក​ទាំង​២​នាក់​យកទៅ​សួរនាំ​ដើម្បី​ចាត់វិធានការ តាម​នីតិវិធី​៕