ឃាត់ខ្លួន​បុរស​ស្រវឹងខួប​ម្នាក់ បន្ទាប់​កាប់​ក្បាល​ប្រពន្ធ​រងរបួស​ធ្ងន់​

​ខេត្តកំពង់ធំ​៖​បុរស​ជា​ប្តី​ប្រមឹក​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្ទោង ខេត្តកំពង់ធំ​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​កាប់​ក្បាល​ប្រពន្ធ ចំនួន​២​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ព្រំ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង​។

​    ​ជនសង្ស័យ​ជា​ប្តី​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ឈាក សិត អាយុ​៣៦​ឆ្នាំ ។ ចំណែក​ប្រពន្ធ​ដែល​រងគ្រោះ​ឈ្មោះ លាង ខែម អាយុ​៣៥​ឆ្នាំ​៕

ឃាត់ខ្លួន​បុរស​ស្រវឹងខួប​ម្នាក់ បន្ទាប់​កាប់​ក្បាល​ប្រពន្ធ​រងរបួស​ធ្ងន់​