ការជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ គ​.​ជ​.​ប នាំ​ឲ្យ​មានការ​រិះគន់

រាជធានី​ភ្នំពេញ​៖CPP បានបង្ហាញ​នូវ​ជំហរ​គាំទ្រ​ការជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ គ​.​ជ​.​ប ជាថ្មី​ម្តងទៀត​ប៉ុន្តែ​មជ្ឈដ្ឋាន​ជាច្រើន​បានធ្វើ​ការរិះគន់​ជា បន្តបន្ទាប់​ចំពោះ​ការជ្រើសរើស​យក​លោក​ទេព នីថា កាលពី​ព្រឹក​មិញ​។

​    ​គណបក្ស សង្គ្រោះ​ជាតិ បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការជ្រើសរើស​នោះ ។ បន្ទាប់មក​លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល​ក៏បាន​បង្ហាញ​នូវ​ការមិន​ពេញចិត្ត​ដូចគ្នា ។

​    ​លោក គល់ បញ្ញា បាន​ថ្លែងថា ការសម្រេច​របស់ គណកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ជ្រើស​រើ​យ​យក លោក ទេព នីថា ដែលជា​អគ្គលេខាធិការ គ​.​ជ​.​ប ចាស់​មក​ធ្វើជា អគ្គលេខាធិការ គ​.​ជ​.​ប​ថ្មី បន្តទៅទៀត​នៅពេលនេះ គឺ​វា​ហាក់ដូចជា មិនមាន​តម្លាភាព នឹងធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​អង្គការ សង្គម​ស៊ីវិល ទៅលើ គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត​ថ្មី ។

​    ​យ៉ាងណាក៏ដោយ លោក ស៊ិ​ក​ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា មិន​ថា​អគ្គលេខាធិការ​ថ្មី ឬ​ចាស់​នោះទេ បើ​សមាជិក គ​.​ជ​.​ប ថ្មី​ទាំង ៩​រូប មិន​ឯកភាព​លើ ការងារ​របស់​អគ្គលេខា ធិ​ការ​ណាមួយ នោះ​អគ្គលេខាធិការ មិន​ប្រព្រឹត្តិទៅបាន​ទេ​។ អត់​អាច​ទៅ​រួម​ទេ អត់​អាច​សម្រេចចិត្ត​ទេ នេះ​របៀប​របរ​ការងា​របស់ គ​.​ជ​.​ប​. ថ្មី ចែង​ក្នុង​ច្បាប់​នេះឯង​»​។

​    ​លោក ស៊ិ​ក ប៊ុន​ហុក អះអាងថា ការងារ​ថ្មី​របស់ គ​.​ជ​.​ប រយៈពេល ៨​ខែ​កន្លងមក អាច​ពិនិត្យ ឃើញថា​អាចដឹកនាំ ទាំង​អគ្គលេខាធិការ ទាំង​មន្ត្រី គ​.​ជ​.​ប​.​ទាំងមូល ប្រកបដោយ មនសិកា​ទទួលខុសត្រូវ​ខ្ពស់ ៕

ការជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ គ​.​ជ​.​ប នាំ​ឲ្យ​មានការ​រិះគន់