ខុមហ្វ្រែល៖ ការជ្រើសរើស លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ថ្មីធ្វើឲ្យបាត់ទំនុកចិត្ត

ភ្នំពេញ៖ លោក គល់ បញ្ញា ប្រធានអង្គការ ខុមហ្វ្រែល បានថ្លែងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា ការជ្រើសរើសលោក ទេព នីថា ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីក្នុងចំណោមបេក្ខជន ចម្រុះទាំង ៣រូបនោះ គឺធ្វើឲ្យបាត់ទំនុកចិត្ត ពីមតិសាធារណជន។

លោក គល់ បញ្ញា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា បន្ទាប់ពី គ.ជ.ប បានប្រជុំពិភាក្សាគ្នា ក្នុងការសម្រេចជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ មករារួចមក ដោយសម្រេចជ្រើស រើសលោកទេព នីថា ជាអគ្គលេខាធិការ នៃគ.ជ.ប បន្តទៅទៀតពិតគ្មាន តម្លាភាព និងភាពត្រឹមត្រូវទេ ។

ទាក់ទងនឹងបញ្ហានេះ លោកគល់ បញ្ញាបានបង្ហាញ ពីការមិនពេញចិត្ត «ការសម្រេចរបស់ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជ្រើសរើយយក លោក ទេព នីថា ដែលជាអគ្គលេខាធិការ គ.ជ.ប ចាស់មកធ្វើជា អគ្គលេខាធិការ គ.ជ.បថ្មី បន្តទៅទៀតនៅពេលនេះ គឺវាហាក់ដូចជា មិនមានតម្លាភាព នឹងធ្វើឲ្យបាត់ទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការ សង្គមស៊ីវិល ទៅលើ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតថ្មី»។

ទោះបីជាបេក្ខភាព អគ្គលេខាធិការថ្មីនេះ ជាបេក្ខជនអគ្គលេខាការចាស់ក្តី ក៏លោក ស៊ិកប៊ុនហុក ថា«មិនថាអគ្គលេខាធិការថ្មី ឬចាស់នោះទេ បើសមាជិក គ.ជ.ប ថ្មីទំាង ៩រូប មិនឯកភាពលើ ការងាររបស់អគ្គលេខា ធិការណាមួយ នោះអគ្គលេខាធិការ មិនប្រព្រឹត្តិទៅបានទេ។ អត់អាចទៅរួមទេ អត់អាចសម្រេចចិត្តទេ នេះរបៀបរបរការងារបស់ គ.ជ.ប. ថ្មី ចែងក្នុងច្បាប់នេះឯង»។

លោក ស៊ិក ប៊ុនហុក អះអាងថា ការងារថ្មីរបស់ គ.ជ.ប រយៈពេល ៨ខែកន្លងមក អាចពិនិត្យ ឃើញថាអាចដឹកនំា ទំាងអគ្គលេខាធិការ ទំាងមន្ត្រី គ.ជ.ប.ទំាងមូល ប្រកបដោយ មនសិកាទទួលខុសត្រូវខ្ពស់ ។

លោកគូសញ្ជាក់ថា«ដោយមនសិកា និងទទួលខុសត្រូវ ចំពោះរដ្ឋសភា និងប្រវត្តិសាស្ត្រជាតិនោះ បានជាខ្ញុំស្នើបេក្ខជនចំនួន ៥រូប ដើម្បីពិគ្រោះយល់ ហើយក៏បានសម្រេច ជ្រើសរើសបេក្ខជន ទំាងនេះ”។

សូមបញ្ជាក់ថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ដែលជាបណ្ដុំអង្គការ សង្គមស៊ីវិលឃ្លាំមើល ការបោះឆ្នោតនៅកម្ពុជា ធ្លាប់បានស្នើឲ្យ គ.ជ.ប ជ្រើសយកបេក្ខភាពថ្មី មកធ្វើជាអគ្គលេខាធិការ ជំនួសលោក ទេព នីថា ដោយលើកឡើងថា ដើម្បីទទួលបានការទុក ចិត្តពីសាធារណជន៕

ខុមហ្វ្រែល៖ ការជ្រើសរើស លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ថ្មីធ្វើឲ្យបាត់ទំនុកចិត្ត

ខុមហ្វ្រែល៖ ការជ្រើសរើស លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ថ្មីធ្វើឲ្យបាត់ទំនុកចិត្ត

ខុមហ្វ្រែល៖ ការជ្រើសរើស លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ថ្មីធ្វើឲ្យបាត់ទំនុកចិត្ត