ប្រជាពលរដ្ឋ ទីទាល់ក្រ១៥គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស បានទទួលអំណោយ របស់សម្តេចតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិត តាមរយៈអភិបាលខណ្ឌដង្កោ

ភ្នំពេញ៖    ដោយមើលឃើញពី ការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស  ជាពិសេសនៅតាមមូលដ្ឋាននានា ហើយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំង២តែងតែបានធ្វើការណែនាំដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ គឺមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះទេ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនដែលជារបស់សម្តេចតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ត្រូវបានលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងមន្រ្តីរាជការក្រោមឱវាទ បាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបលំបាកខ្វះខាត និងទីទាល់ក្រចំនួន១៥គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

        នៅក្នុងឱកាសនាំយកអំណោយជូនប្រជាពលរដ្ឋ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាកសម្តេចទាំង២ ដែលទាំងតែងគិតគូរពីសុខទុក្ខនិងការបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរា កុមារកំព្រា ជនអនាថា និងអ្នកផ្ទុកមេរោគអេដស៍ជាដើម ។

លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូន ទាំងអស់ឲ្យថែរក្សាសុខភាពឱ្យបានល្អ និងធ្វើលំហាត់ប្រាណ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត  ដើម្បីមានអាយុយឺនយូរ ក្នុងការរង់ចាំមើលការរីកចម្រើនរបស់ប្រទេសជាតិយើងបន្តទៀត។

សម្ភារៈដែលយកទៅផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹសទាំង១៥គ្រួសារ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន និងថវិការ៥ម៉ឺនរៀលផងដែរ ៕