ខាងស្រីចោទខាងប្រុស ថានំាទៅរំលោភនៅ ផ្ទះសំណាក់ សមត្ថកិច្ចថាមិនពិត តែអាចជាប់ពាក់ព័ន្ធ និងករណីយកប្រាក់ និងសំភារៈ

ភ្នំពេញ៖ ករណីបុរសម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌ៧មករា ធ្វើការឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់នារីម្នាក់ ថាបាន ដាក់ថ្នាំសណ្តំ យកទៅរំលោភ សេពសន្ថវៈ នៅផ្ទះសំណាក់ រហូតបានសម្រេច រួចថែមទំាងលួចយកប្រាក់ និងគ្រឿងអលង្ការមួយចំនួននេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ជាថ្មី ក្រោយការសួរណែនំាថា ករណីនេះ ជារឿងត្រូវរ៉ូវគ្នា ប៉ុន្តែខាងប្រុស អាចជាប់ពាក់ព័ន្ធនិងករណីយកកាបូបខាងស្រី ចេញពីផ្ទះសំណាក់ ក្រោយពីមានការខឹងសម្បាគ្នា។

គួររំលឹកថា នៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើកំណត់ហេតុទទួលពាក្យបណ្ដឹង ពីឈ្មោះ សុខ សុចិន្ដា ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររកស៊ី មានទីលំនៅផ្ទះលេខ៤ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ដោយបានរៀបរាប់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ វេលម៉ោង ២០៖៣០នាទី ជនរងគ្រោះ បានទៅលេងនៅ ណាហ្គាវើល បានជូបជនសង្ស័យ ពេលនោះជនសង្ស័យ បានបបួល ជនរងគ្រោះញ៉ាំអី និងដើរលេងដោយរូបគេសន្យា ឲ្យប្រាក់នាងចំនួន ២០០ដុល្លារ បន្ទាប់ពីញ៉ាំអាហារ រួចពួកគេបានទៅ ដេកនៅផ្ទះសំណាក់ ឡាក់គី ក្នុងភូមិសាស្ត្រខណ្ឌ៧មករា។ លុះដល់ ម៉ោង ០៣៖២០នាទី ទៀបភ្លឺជនរងគ្រោះដឹងខ្លួនស្រាប់តែបាត់ជនសង្ស័យ និងសម្ភារៈដូចជាទូរសព្ឌ័ អាយហ្វូន ១គ្រឿង; កាបូបស្ពាយ; នាឡិកា១; ខ្សែក១ខ្សែ និងប្រាក់ដុល្លារ២៨០។

ក្រោយពីធ្វើកំណត់ហេតុ ទទួលបណ្ដឹងពីជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចក៏បាន នាំជនរងគ្រោះចុះទៅ សហការជាមួយ ម្ចាស់ផ្ទះសំណាក់ ឡាក់គី ដើម្បីពិនិត្យមើល កាមេរ៉ាសុវត្តិភាព រួចបានឃើញអត្តសញ្ញាណជនសង្ស័យ តាមការចង្អុលបង្ហាញពីជនរងគ្រោះ។ ក្នុងជនរងគ្រោះបានប្រាប់ថា ជនសង្ស័យបានយកម៉ូតូ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំ នៅហាងមួយក្នុងខណ្ឌដូនពេញ ទើបអាវុធហត្ថ ខណ្ឌ៧មករា សហការជាមួយ ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ
ចុះទៅហាងបញ្ចាំនោះ បានពិនិត្យឃើញម៉ូតូម៉ាក CPX និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ជនសង្ស័យ មានឈ្មោះ បូរ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅ ផ្ទះលេខ១៨៩Eo ផ្លូវលេខ៩៣ សង្កាត់មនោរម្យខណ្ឌ៧មករា រួចក៏ឈានដល់ការឃាត់ខ្លួនតែម្តង។

បើតាមការសួរនាំ នារីរងគ្រោះ ពីសមត្ថកិច្ចជំនាញ តាមការសន្និដ្ឋាន បានឲ្យដឹងថា ករណីនេះ មិនមែនជារឿងដាក់ថ្នាំសណ្តំ យកទៅរំលោភនោះទេ ព្រោះថា ជនរងគ្រោះ និងជនសង្ស័យ ធ្លាប់មានទំនាក់ទំនងជាមួយគ្នា យូរមកហើយ និងឧស្សាហ៍ជួបគ្នា នៅណាហ្គា និងដើរលេងជាមួយគ្នាជាញឹកញាប់ថែមទៀត ហើយការចូលទៅផ្ទះសំណាក់នេះ គឺមានការព្រមព្រៀងទំាងសងខាង ប៉ុន្តែមិនមានរឿងឈ្លោះប្រកែកអ្វីនោះទេ បានជាខាងប្រុសដែលជាជនសង្ស័យនេះ បានទាញយកកាបូបនារីរងគ្រោះ រួចចេញផ្ទះសំណាក់ទៅបាត់តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ទោះបីជនសង្ស័យ មិនមានជាប់ពាក់ព័ន្ធនិងករណីរំលោភ តែជនសង្ស័យគឺមានជាប់ពាក់ព័ន្ធនិងករណីយកកាបូប និងទ្រព្យសម្បត្តិរបស់នារីរងគ្រោះ ទៅដាក់បញ្ចាំ៕

ខាងស្រីចោទខាងប្រុស ថានំាទៅរំលោភនៅ ផ្ទះសំណាក់ សមត្ថកិច្ចថាមិនពិត តែអាចជាប់ពាក់ព័ន្ធ និងករណីយកប្រាក់ និងសំភារៈ

ខាងស្រីចោទខាងប្រុស ថានំាទៅរំលោភនៅ ផ្ទះសំណាក់ សមត្ថកិច្ចថាមិនពិត តែអាចជាប់ពាក់ព័ន្ធ និងករណីយកប្រាក់ និងសំភារៈ

ខាងស្រីចោទខាងប្រុស ថានំាទៅរំលោភនៅ ផ្ទះសំណាក់ សមត្ថកិច្ចថាមិនពិត តែអាចជាប់ពាក់ព័ន្ធ និងករណីយកប្រាក់ និងសំភារៈ