Setting កាមេរ៉ាល្អបំផុត សម្រាប់ថតទិដ្ឋភាព នាពេលរាត្រី

ការកំណត់ Setting កាមេរ៉ាដើម្បីថតទិដ្ឋភាព ចរាចរលើដងផ្លូវ នាពេលរាត្រីអាចជាការ ពិបាកមួយសម្រាប់អ្នក មិនមានបទពិសោធន៍ គ្រប់គ្រាន់។ ខាងក្រោមជាការណែនាំខ្លះៗ ពីវិបសាយ Digital Camera World អំពី Setting ដែលគួរកំណត់សម្រាប់ ថតទិដ្ឋភាពពេលរាត្រី។

Setting កាមេរ៉ាល្អបំផុត សម្រាប់ថតទិដ្ឋភាព នាពេលរាត្រី

មុនអ្នករៀបចេញ ដំណើរដើម្បីទៅថតរូប មាន Setting ជាច្រើននៅលើកាមេរ៉ា ដែលអ្នកអាចកំណត់ ទុកជាមុនបាន។ ការរួមផ្សំគ្នារវាង ស្រមោលខ្មៅ និងពន្លឺភ្លើងដ៏ភ្លឺ ធ្វើឲ្យការកំណត់ កាមេរ៉ាទៅកាន់ Manual exposure mode ជាជម្រើសប្រសើរ ជាងការកំណត់ទៅកាន់ automatic mode។

Setting កាមេរ៉ាល្អបំផុត សម្រាប់ថតទិដ្ឋភាព នាពេលរាត្រី

នៅពេលជ្រើសរើស manual exposure mode រួចអ្នកអាចកំណត់ shutter speed នៅចន្លោះ៣០វិនាទី aperture នៅ f/8 និង ISO នៅត្រឹម២០០។ ចំណុចមួយចំនួនអាចមានការផ្លាស់ប្ដូរ អាស្រ័យលើសភាពនៃទីតាំង ដែលអ្នកបានទៅដល់ ប៉ុន្តែនេះគឺជាការ កំណត់ដ៏ប្រសើរសម្រាប់ការ ថតរូបពេលយប់ភាគច្រើន។

Setting កាមេរ៉ាល្អបំផុត សម្រាប់ថតទិដ្ឋភាព នាពេលរាត្រី

ព្រោះតែប្រភពពន្លឺ នៅពេលយប់ភាគ ច្រើនចេញមកពី បង្គោលភ្លើងតាមផ្លូវ និងភ្លើងរបស់រថយន្ត ដូចនេះគួរកំណត់ white balance ទៅកាន់ tungsten។ សម្រាប់ format គួរជ្រើសរើសប្រភេទ RAW ប្រសិនបើចង់កែសម្រួល white balance លើកុំព្យូទ័រនៅពេលក្រោយ។ ជាចុងក្រោយ focus mode គួរជ្រើសជា manual mode និង drive mode ជ្រើសយក single shot ហើយកុំភ្លេចដំណើរការមុខងារ long exposure noise reduction ផង៕

ប្រភព៖ សប្បាយ