ក្លិបសិង្ហបុរី ទិញបានអតីតកីឡាករ Liverpool និង Arsenal

អតីតខ្សែបម្រើ ស្លាបក្រុម Arsenal និង Liverpool កីឡាករ Jermaine Pennant បានបដិសេធក្លិបធំៗ នៅកូរ៉េខាងត្បូង អូស្រ្ដាលី និងម៉ាឡេស៊ី ហើយងាកទៅចុះហត្ថ លេខារយៈពេល១ឆ្នាំ លេងឲ្យក្លិប Tampines Rovers របស់សិង្ហបុរី។

ក្លិបសិង្ហបុរី ទិញបានអតីតកីឡាករ Liverpool និង Arsenal

Pennant ដែលឈានចូលវ័យ ៣៣ឆ្នាំថ្ងៃនេះ បានស្វែងរកក្លិបលេង ចាប់តាំងពីចាកចេញ Wigan Athletic កាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីក្លិបធ្លាក់ទៅក្របខ័ណ្ឌលំដាប់ទី៣ របស់អង់គ្លេស។

ក្លិបសិង្ហបុរី ទិញបានអតីតកីឡាករ Liverpool និង Arsenal

កីឡាករដែល កើតនៅទីក្រុង Nottingham ប្រទេសអង់គ្លេស នឹងត្រូវខាតចំណូលជាង ៧០ភាគរយ ដោយសារលេងនៅ Tampines។ ប៉ុន្តែគេបាននិយាយការពារការ សម្រេចចិត្តរបស់ខ្លួនថា៖ “ខ្ញុំដឹងមុនថាការ មកលេងនៅទីនេះ (សិង្ហបុរី ) នឹងទទួលបានចំណូលទាប ប៉ុន្តែពេលខ្លះអ្នកត្រូវសម្លឹងមើលអ្វីដែលធំជាងលុយ។ បើសិនជាអ្នកធ្វើបាន ល្អនៅក្នុងលីគសិង្ហបុរី អ្នកអាចនឹងទទួលបានអ្វីមួយ ដែលមានតម្លៃជាងលុយ។

នៅសិង្ហបុរី មានរឿងជាច្រើន ដែលមានតម្លៃជាង ប្រាក់ចំណូល ដូចជាកម្រិតនៃ ឃាតកម្មទាប ប្រទេសមានអនាម័យ ហើយមិនមានការ លំបាកក្នុងការប្រើប្រាស់ ភាសាជាដើម (ប្រើអង់គ្លេស)។ Pennant បន្ថែមដូច្នេះ៕

ប្រភព៖ សប្បាយ