ក្រុម SCG ផ្តល់បទពិសោធន៍ បាល់ទាត់កុមារ កម្ពុជា ២០០នាក់

ភ្នំពេញ៖ នៅទីលានបាល់ទាត់ ភ្នំពេញក្រោន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ក្រុមកីឡាករអាជីពរ បស់ក្រុម SCG MuangThong United បានផ្តល់បទពិសោធន៍ បណ្តុះបណ្តាលជំនាញ បាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជា ប្រមាណ ២០០នាក់ នៅក្នុងកម្មវិធីមួយដែល មានរហ័សនាមថា “ Kick and Share by SCG “ ក្នុងគោលបំណង សំដៅជំរុញការលេង កីឡាក្នុងចំណោមកុមារ និងការប្រើប្រាស់ ពេលវេលាឲ្យមានប្រយោជន៍ ជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

លោក Datsakorn Thonglao ប្រធានក្រុម SCG MuangThong United និយាយថា “ លោកមានអារម្មរណ៍ រំភើបខ្លាំណាស់ ចំពោះការប្រកួត និងបណ្តុះបណ្តាល ជំនាញបាល់ទាត់មូលដ្ឋាន ដល់កុមារកម្ពុជា ដ៏ពិសេសខាងមុខនេះ ហើយនេះជាការ បង្ហាញឲ្យឃើញថា វិស័យបាល់ទាត់នៅ តំបន់អាស៊ាន កំពុងតែរីកចម្រើនឡើង។ កីឡាបាល់ទាត់ក្នុង ប្រទេសកម្ពុជាចាប់ផ្តើម មានប្រជាប្រិយភាព ហើយលោកជៀថា លោកនឹងលេងឲ្យអស់ពី សមត្ថភាព ដើម្បីឲ្យការប្រកួត ជក់ចិត្តដិតអារម្មណ៍។ លោកបានបន្តថា ស្របពេលដែលវិស័យ បាល់ទាត់នៅកម្ពុជាបាន រីកចម្រើនយ៉ាងច្រើនដូច្នេះ ការប្រកួតនេះមានការឲ្យ វាយតម្លៃសមត្ថភាពរបស់ កីឡាករកម្ពុជា ក៏ដូចជាលើកកម្ពស់ ស្តងដាវិស័យកីឡាបាល់ទាត់ នៅក្នុងតំបន់អាស៊ានផងដែរ។

លោករិទ្ធី សំណាង តំណាងក្រុម K-Cement Cambodian All Stars បាននិយាយថា “បន្ថែមពីការលើកកម្ពស់ស្តង់ដា បាល់ទាត់នៅកម្ពុជា នេះក៏ជា ឪកាសសម្រាប់សកម្មភាព មនុស្សធម៌ផងដែរ។ ការដែរក្រុម SCG MuangThong United រៀបចំកម្មវិធីដ៏ធំបែបនេះ ជាការបង្ហាញ យ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត របស់ពួកគេចំពោះ ប្រទេសកម្ពុជា ។ ហេតុនេះហើយលោក មានមោទនភាពដែលបាន ចូលរួមចំណែកក្នុង ព្រឹត្តិការណ៍ដ៏ពិសេសនេះ” ដោយឡែកក្លិបលោក និងក្លិនបាល់ទាត់ ផ្សេងទៀតក៏មានក្រុមបាល់ទាត់ វ័យក្មេងជាច្រើនគ្រប់កម្រិតដែរ។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុម K-Cement Cambodian All Stars បានរៀបរាប់ថា លោកស្វាគមន៍ចំពោះ ការប្រកួតនេះ និងជឿជាក់ថា ការប្រកួតនេះនឹងល្អ មើលជាក់ជាមិនខាន។ លោកបន្ថែមទៀតថា ”វិស័យកីឡាបាល់ទាត់ កម្ពុជាកំពុងរីកចម្រើន ឡើងជាលំដាប់ ហើយនេះជាឪកាសល្អ មួយសម្រាប់បង្ហាញ សមត្ថភាពរបស់យើង”៕

ក្រុម SCG ផ្តល់បទពិសោធន៍ បាល់ទាត់កុមារ កម្ពុជា ២០០នាក់