ក្រុមប៉ូលីស ធ្វើការហ្វឹកហាត់ ត្រៀមរដូវកាលថ្មី នាខែកុម្ភៈ ខាងមុខនេះ

ភ្នំពេញ៖ នៅឯទីលានបាល់ទាត់ នៃរាជបណ្ឌិតសភា នគរបាលកម្ពុជា (សាលាដីឥដ្ឋ) ក្លិបបាល់ទាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ (ប៉ូលិស)កំពុងហ្វឹកហាត់ ដើម្បីជាការត្រៀមខ្លួន មុនការប្រកួតសម្រាប់ រដូវកាលថ្មី ដែលនឹងត្រូវចាប់ផ្ដើម នៅខែក្រោយនេះ។

ក្រុមកំពុងតែធ្វើតេស្ត កីឡាករថ្មីៗជាច្រើនរៀងខ្លួន ដោយកំពុងតែពិនិត្យតាមដាន និងសំរឹទ្ធិសម្រាំងពី សំណាក់គ្រូបង្វឹករៀងៗខ្លួន ដើម្បីឈានទៅដល់ការចុះ កិច្ចសន្យាផ្លូវការជាមួយកីឡាករ ដែលសាកសមនឹងក្លិប ត្រៀមប្រកួតក្នុងពាន រង្វាន់លីកកំពូលកម្ពុជា រដូវកាល ២០១៦ ដែលនឹងចាប់ផ្ដើម នៅពាក់កណ្ដាលខែកុម្ភៈនេះ ក៏ដូចជាពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup) ផងដែរ។

បញ្ជាក់ថា កីទ្បាករ ចំនួន ៣ រូប មានដូចជា ទិត ឌីណា សុន វណ្ណដេត ប្រាក់ ភារុណ និង គ្រូ អុង កនយ៉ានិត ដែលជាប់ភារៈកិច្ច ក្នុងក្រុមជំរើសជាតិ ទៅចូលរួមប្រកួត ក្នុងពានរង្វាន់ 2016 Bangabandhu Gold Cup នៅប្រទេសបង់ក្លាដេស៕

ក្រុមប៉ូលីស ធ្វើការហ្វឹកហាត់ ត្រៀមរដូវកាលថ្មី នាខែកុម្ភៈ ខាងមុខនេះ

ក្រុមប៉ូលីស ធ្វើការហ្វឹកហាត់ ត្រៀមរដូវកាលថ្មី នាខែកុម្ភៈ ខាងមុខនេះ