ដើមកំណើត និង​អត្ថប្រយោជន៍​នៃ ផ្លែ​ខ្នុរ​

ដើមកំណើត និង​អត្ថប្រយោជន៍​នៃ ផ្លែ​ខ្នុរ​

​វិធី​ព្យាបាល​ជំងឺ តាមរបៀប​ធម្មជាតិ​ជាច្រើន ត្រូវបាន​គេ​យក​មក​សិក្សា និង​បង្ហាញ​លទ្ធផល​ជា​សារ​ធា​រណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូបដឹង និង​ចេះ​ការពារ​ខ្លួនឯង​ពី​ជំងឺ​ទាំងនោះ​។ យ៉ាងណាមិញ ផ្លែ​ខ្នុរ អ្នក​ធ្លាប់តែ​គិតថា ចង់​ញ៉ាំ ព្រោះ​វា​ឆ្ងាញ់ ប៉ុន្តែ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក អំពី អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា ក្នុង​ការបង្ការ និង​ព្យាបាល​ជំងឺ​ផ្សេង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ផ្លែ​ខ្នុរ ជា​អ្វី​? មាន​ដើមកំណើត​មកពីណា​?
​ខ្នុរ ជា​ប្រភេទ​ផ្លែ​ឈើ​នៅ​តំបន់​អាស៊ី  ដែល​ស្ថិត​ក្នុង​អំបូរ Moraceae ដែល​ជា​ធម្មតា ត្រូវបាន​គេ​ឃើញ​ដាំ នៅក្នុង​ប្រទេស​កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌា បង់​ក្លា​ដែស នេ​ប៉ាល់ ហើយ​គេ​ក៏​ឃើញ​មាន នៅក្នុង​ប្រទេសប្រេ​ស៊ីល​ផងដែរ​។ វា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ផ្លែឈើ​ធំៗ ដែល​ជា​មធ្យម មាន​ទម្ងន់​ពី ៣,៥ ទៅ ១០ គីឡូក្រាម ហើយ​ពេល​ខ្លះ អាចឈាន​ទៅ​ដល់ ២៥ គីឡូក្រាម​ឯណោះ​។ ខ្នុរ មាន​រសជាតិ​ផ្អែម និង​មាន​ក្លិនក្រអូប​ផងដែរ​។​

​សារធាតុចិញ្ចឹម ដែល​មាន​នៅក្នុង​ផ្លែ​ខ្នុរ​
​ក្រៅពី​មាន​រសជាតិ​ផ្អែម ឆ្ងាញ់ និង​ក្លិនក្រអូប គ្រប់​ផ្នែក​ទាំងអស់​របស់​ផ្លែឈើ​មួយនេះ សុទ្ធតែ​មាន​សមត្ថភាព ព្យាបាល​ជំងឺ​ទាំងអស់ មិន​ថា ស្លឹក ដើម ឬ​ស សាច់​ខ្នុរ គ្រាប់ ឬ​ផ្កា​នោះទេ គឺ​វា​មាន​ប្រយោជន៍​រៀងៗ​ខ្លួន​។​

​សរុប​សេចក្តី​ទៅ ខ្នុរ មាន​សារៈប្រយោជន៍​ខ្លាំងណាស់ ចំពោះ​សុខភាព​របស់​យើង ដូច្នេះ អ្នក​ត្រូវ​តែ​ឧស្សាហ៍​ញ៉ាំ​ខ្នុរ ឲ្យបាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើទៅបាន​។

​សារធាតុចិញ្ចឹម ដែល​មាន​នៅក្នុង​ផ្លែ​ខ្នុរ ដែល​អ្នក​គួរតែ​ដឹង​មានដូចជា ៖
•​    ​ខ្នុរ មាន​ផ្ទុក​វីតាមីន C និង A, thiamin, niacin, riboflavin កាល់ស្យូម ប៉ូ​តា​ស្យូម ជាតិ​ដែក សង្ក​សី សូ​ដ្យូ​ម និង​អាស៊ីតហ្វូលិ​ក​
•​    ​ខ្នុរ ស្ថិត​ក្នុង​ប្រភេទ​ដើមឈើ​តិចតួច​ប៉ុណ្ណោះ ដែល​មាន​វីតាមីន​ក្រុម B-complex
•​    ​ខ្នុរ មាន​ផ្ទុក​សារធាតុ ដែល​អាច​ប្រឆាំង​នឹង​ជំងឺមហារីក ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ក្រពះ និង​ការ​រលាក​
•​    ​ខ្នុរ អាច​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស ហើយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​។​
•​    ​ខ្នុរ មាន​កាឡូរី​ទាប គឺ​ខ្នុរ​ដែលមាន​ទម្ងន់ ១០០ ក្រាម មាន​កាឡូរី​ត្រឹមតែ ៩៥ ប៉ុណ្ណោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។