ទឹកដូង​? ទឹកដូង​? ការពិត​ទាំង ៥ ដែល​អ្នក​ត្រូវ​ដឹង​

ទឹកដូង​? ទឹកដូង​? ការពិត​ទាំង ៥ ដែល​អ្នក​ត្រូវ​ដឹង​

១. ទឹកដូង

​ទឹកដូង មាន​រសជាតិ​ឆ្ងាញ់ ហើយ​អ្នកនឹង​បាត់​ស្រេកទឹក ពេល​អ្នក​ផឹក​វា​រួច​

២. ទឹកដូង គឺជា​ទឹក​ផ្លែឈើ ដែល​មាន​នៅក្នុង​ផ្លែ​ដូង​ខ្ចី​
​ទឹកដូង ដែល​ផ្អែម ឆ្ងាញ់ និង​ពេញ​សាច់​ល្អ គឺ​ស្ថិតនៅក្នុង​ផ្លែ​ដូងខ្ចី ដែល​មាន​អាយុ​ចន្លោះ​ពី ៥ ទៅ ៧ ខែ ហើយ​វា​អាច​មាន​ចំណុះ​ពី ២០០ ទៅ ១០០០ មី​លី​លីត្រ អាស្រ័យ​ទៅលើ​ទំហំ និង​ពូជ​របស់​ផ្លែ​ដូង​។​

៣. ទឹកដូង អាច​សម្រក​ទម្ងន់​
​ប្រសិនបើ​អ្នក​មាន​បំណង​សម្រក​ទម្ងន់ ចូរ​សាកល្បង​បញ្ចូល​ទឹកដូង ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ទៅ​។ វា​អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​កាឡូរី ប៉ុន្តែ បង្កើន​ថាមពល​រាងកាយ​។

៤. ទឹកដូង ល្អ​បំផុត សម្រាប់​សុខភាព​ស្បែក​
​តើ​អ្នក​ចង់​បាន​ស្បែក ដែល​ទន់ រលោង និង​គួរ​ឲ្យ​ចង់​ថើប​ដែរឬទេ​? ទឹកដូង អាច​ជួយ​អ្នក​បាន​។ ចូរ​លាបទឹក​ដូង​លើ​ស្បែក​របស់​អ្នក ជា​រៀងរាល់ថ្ងៃ នោះ​បញ្ហា​មុន ស្បែក​ជាំ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត នឹង​រលាយ​បាត់​ជា​មិនខានឡើយ​។ ទឹកដូង ដើរតួនាទី​ជា​អ្នក​សម្អាត ផ្តល់​សំណើម និង​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​។​

៥. ទឹកដូង ជួយ​បន្សាប​ជាតិ​ស្រវឹង​
​ប្រសិនបើ​អ្នក​មាន​កម្មវិធី​ជប់លាង ហើយ​ដាក់​ជ្រុល​នោះ ច្បាស់​ណាស់ ព្រឹក​ឡើង អ្នកនឹង​វិលមុខ ឈឺក្បាល ឬ​ងើប​មិន​រួច​ជា​មិនខានឡើយ​។ ដូច្នេះ ចូរ​ញ៉ាំ​ទឹកដូង ឲ្យបាន​ច្រើន​បន្តិច​ទៅ ពីព្រោះ វា​អាច​ជួយ​បន្សាប​ជាតិ​ស្រវឹង និង​បង្កើន​ថាមពល​រាងកាយ​។ ទឹកដូង ១០០ មី​លី​លីត្រ មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម ២៥០ មី​លី​ក្រាម និង​សូ​ដ្យូ​ម ១០៥ មី​លី​ក្រាម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។