​រក​ឃើញ​សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​៦០% ​ចេញ​ពី​​ ៥ប្រទេស​​​នៅ​​អាស៊ី

​រក​ឃើញ​សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​៦០% ​ចេញ​ពី​​ ៥ប្រទេស​​​នៅ​​អាស៊ី

​​​សំរាម​ប្លាស្ទិក​ ​ជាង​ពាក់កណ្ដាល​នៅ​ក្នុង​មហាសមុទ្រ​​នានា​ក្នុង​ពិភព​លោក​ ត្រូវ​គេ​រក​ឃើញ​ថា​ចេញ​ពី​ប្រទេស​ចំនួន ៥​​នៅ​អាស៊ី។ នេះ​បើ​តាម​របាយ​ការណ៍​ចុង​ក្រោយ​​របស់​ អង្គការ​សប្បុរស​ធម៌​​​មាន​មូលដ្ឋាន​នៅ​អាមេរិក។

 

​រក​ឃើញ​សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​៦០% ​ចេញ​ពី​​ ៥ប្រទេស​​​នៅ​​អាស៊ី

 

​ក្រុម​អភិរក្ស​​​មហាសមុទ្រ​​និយាយ​​​ថា ​ការ​ពិភាក្សា​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​​ដោយ GlobalPost ​រក​ឃើញ​សំរាម​ប្លាស្ទិក ៦០% ​ដែល​ហូរ​ចូល​​មហាសមុទ្រ​​ គឺ​ចេញ​​ពី​ប្រទេស​ចិន ​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ថៃ។

​ប្រទេស​​​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​ និង​​​តាម​​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​មួយ​ចំនួន​ ​​​មាន​សេដ្ឋកិច្ច​លូតលាស់​រហ័ស ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ទាំង​នោះ​មិន​បាន​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​​​ក្នុង​ការ​គ្រប់​គ្រង​សំរាម​។

 

ប្រទេស​ទាំង​ ៥​ខាងលើ​ ចោល​សំរាម​​ចូល​មហាសមុទ្រ​មាន​ច្រើន​​ជាងគេ​​​ដូចជា ដប​សូដា​ ស្បែក​ជើង ថង់​ប្លាស្ទិក ​និង​កន្ទុយ​បារី​រាប់​តោន​។​ បើ​យោង​តាម​ប្រភព​​​ដដែល ​សំរាម​​ទាំង​អស់​ចំនួន ៩៥% បាន​លិច​​ទៅ​បាត​សមុទ្រ ​ដែល​ធ្វើ​ឲ្យ​សត្វ​​​ក្នុង​ទឹក​នានា ​និង​ប្រព័ន្ធ​អេកូ​សមុទ្រ​ ​រង​ផលប៉ះពាល់​ទៀត​ផង៕

 

​រក​ឃើញ​សំរាម​ប្លាស្ទិក​ក្នុង​មហាសមុទ្រ​៦០% ​ចេញ​ពី​​ ៥ប្រទេស​​​នៅ​​អាស៊ី

 

ចុចអាន៖ ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​អណ្ដើក​សមុទ្រ​​​​មាន​ពន្លឺ​​​​​​​ពណ៌​បៃតង ​និង​ក្រហម​​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Global Post​​​​​​​​​