បើក​ម៉ូតូ​បុក​រថយន្ត​កុងតឺន័រ រងរបួស​ធ្ងន់​៣​នាក់​

ភ្នំពេញ: បុរស​៣​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ដោយ​ក្នុងនោះ​មាន​ម្នាក់​ជា​អ្នកបើករថយន្ត ត្រូវ​គៀបជាប់​នៅក្នុង​កាប៊ីន​មុខ នៃ​រថយន្ត​កុងតឺន័រ​ដឹក​កង់​ត្រាក់ទ័រ​​ធុន​ធំ​មួយគ្រឿង ក្រោយពី​ជនរងគ្រោះ​ម្នាក់ បើក​ម៉ូតូ​ទៅបុក​ទម្លុះ​ចូល​រថយន្ត យ៉ាង​ពេញទំហឹង​។​

​ដែល​ហេតុការណ៍​គ្រោះថ្នាក់ ដ៍​គួរ​ឲ្យ​ភ័យខ្លាច​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០និង​៤៥​នាទី យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នេះ​ស្ថិត​ចំណុច​​ផ្លូវ​រទេះភ្លើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ ពោធិ៍​សែន​ជ័យ ។​

 មុនពេល​កើតហេតុ គឺ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា សេ​១២៥ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1D-2197 ជិះ​តែម្នាក់ឯង តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុបុរស​ខាងលើ ក៏បាន​រេ​ចង្កូត​ចូលទៅ​ខាងស្តាំ​ផ្លូវ ស្រាប់តែ​បុក​ផ្ទប់​នឹងរថយន្ត​កុងតឺន័រ​មួយគ្រឿង ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ពួកគេ​ទាំង​៣​នាក់រងរបួស​ធ្ងន់ ក្នុងនោះ​អ្នកបើករថយន្ត​កុងតឺន័រ​ត្រូវ​គៀប​ជាប់ នៅក្នុង​កាប៊ីន ខណៈព្រូ​រថយន្ត​ម្នាក់ទៀត ក៏​រងរបួស​ធ្ងន់​ផងដែរ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ​៧១១ នៃកងពលតូច​លេខ​៧០ យក​ឧបករណ៍​មក​កាត់ និង​អារ​ដើម្បី​យក​ជន​រង​​គ្រោះ ដែល​គៀប​ជាប់​នោះ ចេញមកក្រៅ ហើយ​ជួយ​ដឹក ពួកគេ​ទាំង​៣​នាក់​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។

​ដោយឡែក​ម៉ូតូ និង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ជើងគោក រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅ ពេល​ក្រោយ​៕​