សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ស្វាមី​ម្ចាស់​បទ​ចម្រៀង My Heart Will Go ON លោក Rene Angelil បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​បំពង់​.​ក​នៅ​វ័យ​៧៣​ឆ្នាំ ។ ប្តី របស់​អ្នកស្រី Celine Dion បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា នៅ​ក្នុង​គេហដ្ឋាន​ក្នុង​ក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក​ក្រោយ​ពេល​ឈឺ​រ៉ាំរ៉ៃ នឹង​ជំងឺមហារីក ។ ក្រុម​គ្រួសារ​របស់​សព​បាន​ប្រាប់​ថា ពេល​នេះ​យើង​ចង់​រក្សា​សភាព​បុគ្គល​សិន ហើយ​ព័ត៌មាន​លម្អិត​នឹង​ផ្តល់​ជូន​នៅ​ពេល​ក្រោយ​ទៀត ។   

ទន្ទឹម​គ្នា​នេះ​ដែរ មន្ត្រី​ប្រចាំ​តំបន់​និយាយ​ថា លោក Rene Angelil ស្លាប់​ដោយសារ​ជំងឺ ខណៈ​ពេល​មានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ ។ ហើយ​វា​ជា​ការ​ស្លាប់​កើតឡើង​ដោយ​ធម្មជាតិ ដូច្នេះ​គ្មាន​ការ​ស៊ើបអង្កេត​តាមដាន​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ស្វាមី​កំពូល​តារាចម្រៀង​ប្រចាំ​សតវត្សរ៍​ទី​២០ នោះ​ទេ ។

លោក Angelil បាន​រួម​ដំណើរ​ជីវិតរ​ជាមួយ​អ្នកស្រី Celine Dion ចាប់តាំងពី​នាង​អាយុ​១២​ឆ្នាំ ។ នៅ​ពេល​នោះ​គាត់ គឺជា​អ្នកចាត់ការ និង​ផ្តល់​ឱវាទ​ដល់​នាង ។ លោក​បាន​ដាក់​ប​ញ្ជាំ​ផ្ទៈ​របស់​លោក ដើម្បី​ជួយ​ដល់​នាង ហើយ​ទំនាក់​ទំ​ន​រវាង​អ្នក​ទាំង​ពីរ​បាន​ជិត​ស្និទ្ធ​គ្នា​នៅ​ឆ្នាំ​១៩៨៧ ក្រោយមក​ពួក​គេ​បាន​ភ្ជាប់ពាក្យ​នៅ​ឆ្នាំ​១៩៩១ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៤ នៅ​ខេត្ត​កេ​ប៊ិក​ប្រទេស​កា​ណា​ដា ។ កាលពី​ខែ​មុន​ពួក​គេ​បាន​ប្រារព្ធ​ធ្វើ​ខួបអាពាហ៍ពិពាហ៍​លើក​ទី​២១ ដោយ​បង្ហាញ​ភាពល្អូកល្អឺន​នៃ​ចំណង​ស្នេហ​អមតៈ​តាម​រយៈ​រូបថត​របស់​តារាចម្រៀង Celine Dion ។

លោក Angelil មាន​ជំងឺមហារីក​បំពង់​.​ក​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៩  ។ ក្នុង​ឆ្នាំ​២០១៤ Celine Dion បាន​ចាកចេញ​ដោយ​តក់ក្រហល់ ដើម្បី​ទៅ​ថែទាំ​ប្តី​អ្នកស្រី​ដែល​ត្រូវ​វៈ​កាត់​ដុំ​សាច់​មហារីក​ចេញពី​បំពង់​.​ក​នៅ​ចុងឆ្នាំ​២០១៣ បន្ទាប់​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ទី​២ របស់​លោក ។ ថ្លែងប្រាប់​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ ព្រោះ​បាត់ដៃ​គូជីវិត​ធ្លាប់​រួមរស់​ជាមួយ​គ្នា​រាប់​ឆ្នាំ កំពូល​តារាចម្រៀង​សំឡេងក្រអួន​អង្រួន​បេះដូង​អ្នក​ស្តាប់​តាម​រយៈ​បទ My Heart Will Go On អ្នកស្រី Celine Dion ឱ្យ​ដឹង​ថា វា​ប្រៀប​ដូច​ជា​សុបិន ខណៈ​ពេល​ដែល​ស្នាមញញឹម​របស់​គាត់​នៅ​តែ​មាន​ចំពោះ​នាង​ខ្ញុំ ។ គាត់​បាន​ផ្តល់​ភាព​កក់ក្តៅ​យ៉ាង​ជ្រាលជ្រៅ​មក​ឱ្យ​គ្រួសារ និង​ការ​លើកទឹកចិត្ត​ចំពោះ​ខ្ញុំ ។ គាត់​តែងតែ​ច្រាប់​នាង​ខ្ញុំ​ុ​ថា ត្រូវ​តែ​ជ​ម្នៈ​រាល់​ឧបសគ្គ​នានា​ក្នុង​ជីវិត ទើប​ឈាន​ដល់​ភាព​ភ្លឺស្វាង ។ លោក Angelil បាន​ចាកចោល​កូន​ៗ​គួរ​ឱ្យ​ស្រឡាញ់​បី​នាក់ មានឈ្មោះ​ថា Rene Charles អាយុ​១៤​ឆ្នាំ និង​បងប្អូន​ភ្លោះ Nelson និង Eddy អាយុ​៥​ឆ្នាំ ។  លោក​ក៏​មានកូន​បី​នាក់​ជាមួយនឹង​ភរិយា​មុន គឺ Patrick, Jean-Pierre និង Anne-Maria។