CNRP៖​ ការជ្រើសរើសលោក ទេព នីថា អាចនាំឲ្យមានការមិនទុក​ចិត្ត​លើ​ការបោះឆ្នោត​ខាងមុខ

ភ្លាមៗ​ក្រោយ​ពី​គណៈ​កម្មាធិការជាតិរៀបចំ​ការបោះឆ្នោត សម្រេច​ជ្រើស​រើស​លោក​ ទេព នីថា ឲ្យកាន់​តួនាទី​ជា​អគ្គ​លេខា​ធិការ​គ.ជ.ប ដដែល គណបក្ស​សង្គ្រោះជាតិ បានចេញ​សេច​​ក្តី​ថ្លែង​ការណ៍ សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រើស​រើស​នេះ។

សេចក្តីថ្លែង​ការណ៍របស់​គណបក្សសង្គ្រោះជាតិ​នៅមុន​នេះ​បន្តិច​ បានចាត់ទុកការសម្រេច​របស់​គ.ជ.ប ដែល​រើស​លោក​ ទេព នីថា ឲ្យ​គ្រង​តំណែង​អគ្គ​លេខា​ធិការ​ដដែល​ថា អាចនាំឲ្យមានការ​មិនទុកចិត្ត​លើស្ថាប័នរៀបចំ​ការបោះឆ្នោត​នេះ នៅពេលខាងមុខ​។ បើតាម​សេចក្តី​ថ្លែង​ការណ៍​ដដែលនេោះ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប ចាស់​ ជាមនុស្ស​ដែល​គណបក្ស​សង្គ្រោះជាតិ និងប្រជាពលរដ្ឋ មិនមាន​ជំនឿលើ​ការបោះឆ្នោតកន្លង​មក។ គណបក្សនេះ​ យល់ថា គ.ជ.ប គួរជ្រើសរើសអគ្គលេខា​ធិការ​ស្ថាប័នដែលល្អ​ជាងលោក ទេព​ នីថា។ ជាមួយ​គ្នា​នេះ គណបក្សសង្គ្រោះជាតិ​ ក៏សោក​ស្តាយ​ចំពោះការជ្រើស​រើស​អគ្គលេខាធិការ​រង​ផង​ដែរ។


លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​