ហ្វីលីពីន ស្នើ​អាមេរិក​បញ្ជូន​នាវា​ល្បាត​បន្ថែម​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង

អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីនលោក Peter Paul Galvez​រដ្ឋាភិបាល​ក្រុង​ម៉ានីល បានស្នើ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​ក្នុង​ការបញ្ជូន​នាវា​បន្ថែម​មកកាន់​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ល្បាត​រួមគ្នា​នៅក្នុង​តំបន់​នោះ​។ សំណើ​នេះ ធ្វើឡើង​បន្ទាប់​អាមេរិក បាន​បរាជ័យ​ក្នុងការ​បញ្ជូន​នាវា​ល្បាត​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការសន្យា ដ្បិត​អាមេរិក បាន កែទម្រង់​គោលនយោបាយ​ក្នុងការ​កាត់បន្ថយ​ការបញ្ជូន​នាវា​ល្បាត​ចេញ​ក្រៅប្រទេស​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ហ្វីលីពីន​លោក Peter Paul Galvez បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ហ្វីលីពីន កំពុង​ស្នើ​អាមេរិក​ក្នុងការ​បញ្ជូន​នាវា​ល្បាត​បន្ថែម​មកកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ក្នុងការ​អនុវត្ត​បន្ថែម​ចំពោះ​ប្រតិបត្តិ​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​លើ​ដែនសមុទ្រ​អន្តរជាតិ​របស់​អាមេរិក​។

​លោក Peter បាន​បន្ថែមទៀតថា ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​បច្ចុប្បន្ន ពិតជា​ត្រូវការ​កិច្ចសហការ​បន្ថែម ។ នេះ​មានន័យថា ហ្វីលីពីន ពិតជា​ត្រូវការ​វត្តមាន​របស់​អាមេរិក​ដើម្បី​សហការគ្នា​ទប់ទល់​នឹង​គោលនយោបាយ​វាទទី​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្វីដែល​គួរកត់សម្គាល់​នោះ សំណើ​របស់​ហ្វីលីពីន ធ្វើឡើង​ស្របពេល​ដែល​តុលាការ​កំពូល​ហ្វីលីពីន ទើបតែ​បានប្រកាស​ចុង​ក្រោយពី​ធម្មនុញ្ញភាព​នៃ​កិច្ចព្រមព្រៀង​នៃ​ការពង្រឹង​សហប្រតិបត្តិ​ការការពា​រ​ជាតិ រវាង​អាមេរិក និង​ហ្វីលីពីន​។ កិច្ចព្រមព្រៀង​នោះ​គឺ ផ្តល់​ភាពស្របច្បាប់​សម្រាប់​វត្ត​មាន​របស់​កងទ័ព អាមេរិក​ទៅកាន់​ហ្វីលីពីន បើទោះជា​មាន​ប្រជាជន​ហ្វី​ពី​លីន មួយចំនួន​បាន​ផ្ទុះ​ការតវ៉ា​ដ្បិត​ពួកគេ​យល់ ឃើញថា​បាន​បំពាន​ដែន​អធិបតេយ្យ​។

​តាមពិតទៅ អាមេរិក ធា្ល​ប់​បាន​ប្រតិ​ប​តិ្ត​ការ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ពីរលើក​រួចហើយ​កាលពី​ចុងឆ្នាំ ២០១៥​។ ក្នុងនោះ​រដ្ឋាភិបាល​អាមេរិក បាន​ប្រតិ​ប​តិ្ត​ការលើក​មួយ​ដោយ​បញ្ជូន​នាវា​ល្បាត​ក្នុង​ក្របខណ្ឌ នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ដែនសមុទ្រ​អន្តរជាតិ និង​លើក​ទី​ពីរ បញ្ជូន​យន្តហោះ​ទម្លាប់​គ្រាប់​B-52 ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​សិ​ទិ្ធ​សេរីភាព​នៃ​ការហោះហើរ​ដែនអាកាស​អន្តរជាតិ​។​

​យ៉ាងណាក៏ដោយ អាមេរិក ហាក់ដូចជា​បាន​បរាជ័យ​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការបញ្ជូន​នាវា​ល្បាត​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​តាម​ការសន្យារ​។ ការសន្យា​នោះ​គឺ​បន្ទាប់ពី​បាន​ប្រតិបត្តិការ​ដោយ​ជោគជ័យ​ទាំង​ពីរលើក អាមេរិក បាន​អះអាងថា នឹង​បញ្ជូន​នាវា​ល្បាត​មកកាន់​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង​រៀងរាល់​ត្រីមាស​ម្តង​ដើម្បី​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដែនសមុទ្រ​។​

​ជុំវិញ​បញ្ហា​នេះ លោក ប៉ូល រ្យ៉ា​ន ប្រធានរដ្ឋសភា​អាមេរិក បាន​រិះគន់​រដ្ឋបាល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​យ៉ាងខ្លាំង​ពី​គោលនយោបាយ​កាត់បន្ថយ​នៃ​ការបញ្ជូន​នាវា​ល្បាត ជាពិសេស​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ធានា​ពី​តុល្យការ នៃ​អំណាច​ជាមួយនឹង​ចិន​។ លោក ប៉ូល បាន​បន្ថែមទៀតថា ភាព​អសកម្ម​នេះ បាន​បង្ហាញថា អាមេរិក ពិតជា​ត្រូវការ​កងទ័ព និង​ទាហានជើងទឹក​ដ៏​រឹង​ម៉ាំ និង​គោលនយោបាយ​ការបរទេស​មួយ​ពិតប្រាកដ​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន មិនមាន​។​

​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ ជម្លោះ​នេះ បានអូសបន្លាយ​ជាច្រើន ទសវត្ស​រ៍ហើយ ដ្បិត​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ទាមទារ​ដោយយោង​តាមច្បាប់​អន្តរជាតិ​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​