ក្រុម Al Shabaab វាយប្រហារ​មូលដ្ឋានទ័ព​នៅ​សូ​ម៉ាលី សម្លាប់​ទាហាន​ជាច្រើន

​ក្រុម​សកម្មជន Al Shabaab បាន​បើក​ការវាយប្រហារ​លើ​មូលដ្ឋាន​យោធា​ដាច់ស្រយាល​មួយកន្លែង​របស់​កងទ័ព​ប្រចាំ​ក្នុង​សូ​ម៉ាលី​នៅ​ថ្ងៃ​សុក្រ​នេះ ។ ក្រុម Al Shabaab ក៏បាន​អះអាងថា​បានសម្លាប់​ទាហាន​ជាច្រើន​ផងដែរ ។ នេះ​បើ​យោងតាម​ទូរទស្សន៍ Channel NewsAsia ។​

​ក្រុម Al Shabaab និង​ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​គ្នា​ដណ្ដើម​ទីតាំង​យោធា​មួយកន្លែង ដែលមាន​ចម្ងាយ​៥៥០​គីឡូ​ម៉ែត​ភាគ​ខាងលិច​រដ្ឋធានី​ម៉ូ​ហ្កា​ឌី​ស្យូ ។ ការវាយប្រហារ​នោះ​ក៏បាន​សម្លាប់​ទាហាន​រាប់សិប​នាក់​ផងដែរ ។ នេះ​ជាការ​វាយប្រហារ​ថ្មី​មួយទៀត​របស់​ក្រុម​ជ្រុលនិយម​មួយ​នេះ​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ ។

​លើសពីនេះ ក្រុម​សកម្មជន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុម​រដ្ឋ​ឥស្លាម ក៏បាន​សម្លាប់​កង​ទាហាន​កេ​ន​យ៉ា​៦១​នាក់​ដែល​កំពុង​បំពេញភារកិច្ច​រក្សា​សន្តិភាព​នៅ​សូ​ម៉ាលី​ផងដែរ ។ អ្នកនាំពាក្យ​ក្រុម​នេះ Sheikh Abdiasis Abu Musab និយាយថា ពួកយើង​បាន​រាប់​និង​ប្រមូល​សាកសព​ទាហាន​មួយចំនួន ។ អ្នកនាំពាក្យ​ដដែល​បន្តថា ខ្លួន​បាន​ដណ្ដើមយក​ទីក្រុង Ceel Cado ដែល​នៅក្បែរ​មូលដ្ឋានទ័ព​នោះ​ផងដែរ ។​

​យ៉ាងណាក្ដី អ្នកនាំពាក្យ​កងទ័ព​កេ​ន​យ៉ា​ប្រចាំ​សូ​ម៉ាលី​មិន​បញ្ជាក់​ពី​ចំនួន​ទាហាន​ដែល​បាត់​បង់ជីវិត​នោះទេ​ក្នុងការ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​សកម្មជន​នោះទេ ។ តែ​គេ​គ្រាន់តែ​ដឹងថា មានការ​ប្រយុទ្ធ​គ្នា​ប៉ុណ្ណោះ ។ ចំណែក​មន្ត្រី​ទាហាន​របស់​សូ​ម៉ាលី​បញ្ជាក់ថា ក្រុម​ជ្រុលនិយម​ពិតជា​ដណ្ដើមបាន​មូលដ្ឋានទ័ព​ពិតមែន ។​

​សហភាព​អាហ្វ្រិក​បាន​បញ្ជូន​កងក​ម្លាំ​ង​ចំនួន​ជិត​២២០០០​នាក់​ទៅកាន់​សូ​ម៉ាលី​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម Al Shabaab ។ កងកម្លាំង​ដែល​មកពី​ប្រទេស​ជាច្រើន​បាន​តស៊ូ​នឹង​ស្ថានភាព​ស្មុគស្មាញ​ក្នុងប្រទេស​សូ​ម៉ាលី ចាប់តាំងពី​ប្រទេស​នេះ​ធ្លាក់​ក្នុង​ភាពវឹកវរ​ក្នុង​ឆ្នាំ​១៩៩១​មក​ម្លេះ ។​

​គួ​រម្លឹកថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ក្រុម​ជ្រុលនិយម Al Shabaab តែងតែ​វាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​សហភាព​អាហ្វ្រិក​ដែល​តាំងនៅ​លើទឹក​ដី​សូ​ម៉ាលី ។ វា​អាចជា​យុទ្ធសាស្ត្រ​ឧទ្ទាម​របស់​ក្រុម​នេះ ក្នុងការ​បង្ខំ​ឲ្យ​កងកម្លាំង​បរទេស​ចាកចេញ​ពី​សូ​ម៉ាលី ។ ដូច្នេះ​ពួកគេ​អាច​បន្ត​ត្រួតត្រា និង​អនុវត្ត​ច្បាប់​សាសនា​ឥស្លាម​ដ៏​តឹងរឹង​បាន​ដោយ​ស្រួល ៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​