ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់ ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ប៉ោយ​ប៉ែ​ត ​ឃាត់ខ្លួន​ពេល​ចុះ​ល្បាតកាល​ពី​វេលា​ម៉ោង​៦​​និង៣០​​នាទី​យប់​​ថ្ងៃ​ទី​១៤​ មករា​ ២០១៦ ​​នៅ​​​ផ្លូវ​លំ​​ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រិច​ សង្កាត់​​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​លោក​វរ​សេនី​យ៍ត្រី​ អ៊ុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឱ្យ​ដឹង​​​ថា ជនសង្ស័យ​ទាំង៣​នាក់​ខាង​លើ​ ​​មាន​​ ១-ឈ្មោះ​ ថន ​ថូ​យ ​ភេទ​ប្រុស​ អាយុ​៣៤​​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ​ ​ជា​មុខសញ្ញា​ចាស់ ២-​ឈ្មោះ​ វិញ​ បូ​រី​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ទំនប់​ក៥​ ​សង្កាត់​ប៉ោយ​ប៉ែ​ត​​ និង​៣-​​ឈ្មោះ​ សឿង​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​២៧​​ឆ្នាំ​ រស់នៅ​ភូមិ​ទំនប់​ក​៥​ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​។ ​ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​ មាន ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ស​ថ្លា​ខេ​ទឹកកក​ចំនួន១០​​កញ្ចប់​តូច​ ​និង​៣​​កូន​ថង់ ​។

ជនសង្ស័យ​​​​ទាំង​៣នាក់​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​ ៕