ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​​ត្រូវ​គេ​ដឹង​ថា ជា​បងប្អូន​ជីដូនមួយនឹង​​គ្នា ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ប្ញ​ស្សី​កែវ ធ្វើការ​​ចាប់ខ្លួន​ជា​បន្តបន្ទាប់ តាម​ដីកា​លេខ​៤៥៧​ ចុះ​ថ្ងៃ​ទី​០៦ សីហា ២០១៥ ពី​បទ​​ជួញដូរ​គ្រឿងញៀន ។

ការ​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ​មិន ស្រី​ដា អាយុ​៣៣​ឆ្នាំ កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​​ភូមិ​បឹង​សាឡា​ង សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ដោយឡែក កម្លាំង​ក៏​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ញឹ​ម សុ​ភឿន អាយុ​៣៨​ឆ្នាំ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ។ បច្ចុប្បន្ន ស្ត្រី​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។