Arsenal ទិញ Mohamed Elneny របស់ FC Basel

​កីឡា​៖​លោក Arsene Wenger អ្នកចាត់ការ​ទូទៅ​រប​ស់កាំ​ភ្លើង​ធំ Arsenal បាន​ចេញមក​បញ្ជាក់ថា ខ្សែបម្រើ របស់​ក្លិប FC Basel គឺ​កីឡាករ Mohamed Elneny បាន​ផ្លាស់​មកកាន់​ក្រុម Arsenal រួចរាល់​ហើយ​ក្នុងតម្លៃ​ពលកម្ម​ប្រហែល​៥​លាន​ផោន​។

​    ​ខ្សែបម្រើ សញ្ជាតិ​អេ​ហ្ស៊ី​ប​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ចាក់​ចេញពី​ក្លិប FC Basel មក​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ ដែលមាន​តម្លៃ​ខ្លួន​ប្រមាណ​៥​លាន​ផោន​នោះ​ត្រូវ​បានបញ្ចប់​ហើយ​។

​    ​លោក Wenger បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ទី​ញយ​ក​កីឡាករ Elneny រួមជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​ជួយ​ជំនួស​ក​ន្លៃ​ង Francis Coquelin, Santi Cazorla និង​កីឡាករ Jack Wilshere ដែល​កំពុងមាន​របួស ។

​    ​គួរ​បញ្ជាក់ថា ខ្សែបម្រើ Elneny បានបង្ហាញ​ខ្លូន​ឲ្យ FC Basel ៩០​លើក​និង​បាន​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៥​គ្រាប់​និង​ថ្មីៗ​នេះ​ទើបតែ ផ្លាស់​មកកាន់ Arsenal ហើយ​និង​អាច​បង្ហាញខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ខណៈពេល​ក្រុម Arsenal ជួប​និង Stoke City នៅ​ក្របខ័ណ្ឌ Premier League៕

Arsenal ទិញ Mohamed Elneny របស់ FC Basel