របៀបផ្លាស់ប្តូរ Icon កម្មវិធី Music ក្នុង iPhone ទៅ​តាម​រូប​ភាព Cover និង ចំណង​ជើង​បទ​ចំរៀង​ដែល​កំពុងចាក់

របៀបផ្លាស់ប្តូរ Icon កម្មវិធី Music ក្នុង iPhone ទៅ​តាម​រូប​ភាព Cover និង ចំណង​ជើង​បទ​ចំរៀង​ដែល​កំពុងចាក់

ថ្ងៃនេះខេមបូ រីផតសូមណែនាំ Tweak មួយ​ដែល​អាច​អោយ​អ្នក​ផ្លាស់​ប្តូរ Icon កម្មវិធី Music ក្នុង iPhone របស់​អ្នក ទៅ​តាម​រូប​ភាព Cover និង ចំណង​ជើង​បទ​ចំរៀង​ដែល​កំពុង​ចាក់។ រូបភាព Cover នៃបទចំរៀង នឹងលោតលើ Music Icon រីឯចំណងបទចំរៀង នឹងកា្លយជាឈ្មោះ Icon។ ហើយ​រាល់​ពេល​ដែល​យើង​ផ្លាស់​ប្តូរ​បទចំរៀង Icon នៃកម្មវិធី Music ក៏ផ្លាស់ប្តូរទៅតាមនោះដែរ។ Tweak នេះ​មានឈ្មោះថា Cairo ហើយដើម្បីដំឡើង Tweak នេះសូមធ្វើតាមការណែនាំខាងក្រោម៖

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > Add Source មួយដែលមានឈ្មោះថា “biteyourapple.net
  • បន្ទាប់ពី Add Source រួច ត្រង់កន្លែង Search > វាយពាក្យ Cairo > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេច

របៀបផ្លាស់ប្តូរ Icon កម្មវិធី Music ក្នុង iPhone ទៅ​តាម​រូប​ភាព Cover និង ចំណង​ជើង​បទ​ចំរៀង​ដែល​កំពុងចាក់

បញ្ជាក់៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិន​ជាអ្នកធ្វើខុស​ពី​ការ​បង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិន​ទទួល​ខុស​ត្រូវ​ជាដាច់ខាត។

ក្រោយពេលដំឡើង Tweak នេះរួច អ្នកនឹងសង្កេតឃើញភាពខុសប្លែកលើទូរស័ព្ទរបស់អ្នក ពេល​ដែល​អ្នក​ចាក់តន្រ្តី ហើយវាមើលពិតជាឡូយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀបផ្លាស់ប្តូរ Icon កម្មវិធី Music ក្នុង iPhone ទៅ​តាម​រូប​ភាព Cover និង ចំណង​ជើង​បទ​ចំរៀង​ដែល​កំពុងចាក់

  • ដោយ: Samphas
  • 3:59 PM, 15 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ