សម្ដេច​តេ​ជោ ផ្តល់​ពានរង្វាន់​បេក្ខជន​និង​បេ​ក្ខ​នារី​១២​នាក់​ដែល​ឈ្នះ​ជ័យលាភី​”​មរតក​វប្បធម៌​ខ្មែរ​”

Doliprane TVC

​ភ្នំពេញ​​នៅក្នុង​បណ្ដាញ ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ករ​បស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​នា​ព្រឹក​ថ្ងៃទី​១៥​ខែ​​មករា បានសរសេរថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ខ្ញុំ និង​ភរិយា​បាន​ចូលរួម​គាំទ្រ លើកទឹកចិត្ត និង​ផ្តល់​​ពានរង្វាន់​ជ័យ លា​ភី​ដល់​បេក្ខជន និង​បេ​ក្ខ​នារី​ចំនួន ១២​នាក់ នៅក្នុង​កម្មវិធី “​មរតក​វប្បធម៌​ខ្មែរ​”​។​

សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​ការផ្តល់​ពានរង្វាន់​ដល់​ជ័យលាភី​ដល់​បេក្ខជន​និង​បេ​ក្ខ​នារី​នេះ​ក្នុងនោះ​​មានការ ប្រឡង​ចម្រៀង​ប្រពៃណី មហោរី យីកេ និង បាសាក់ នេះ​គឺជា​ពានរង្វាន់​លើក​ទី​៧ របស់ខ្ញុំ និង​ភ​រិ​​យា​ផ្ទាល់ ដែល​បានរៀបចំ​បង្កើតឡើង នៅ​ទូរទស្សន៍​បាយ័ន តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ ដើម្បី​លើកស្ទួយ ​សិល្បៈ​វប្បធម៌​ជាតិ​។​

សម្ដេច​តេ​ជោ ផ្តល់​ពានរង្វាន់​បេក្ខជន​និង​បេ​ក្ខ​នារី​១២​នាក់​ដែល​ឈ្នះ​ជ័យលាភី​”​មរតក​វប្បធម៌​ខ្មែរ​”

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា កម្មវិធី​លើកស្ទួយ​មរតក វប្បធម៌​ជាតិ គឺជា​មាន​សារៈសំខាន់​ខ្លាំង​​ណាស់​ដល់​ប្រទេស​យើង​។ ទន្ទឹមនឹងនេះ គឺ​បានបង្ហាញ​នូវ អត្តសញ្ញាណ​ជាតិ ដែល​យើងទាំងអស់គ្នា​ត្រូវ ចូលរួម​លើកស្ទួយ​វឌ្ឍនភាព នៃ​វប្បធម៌​ជាតិ​ឱ្យ​កាន់ តែ​រឹងមាំ​ប្រកបដោយ ចីរភាព​ស្របតាម​ស្មារតី ទិវា​វ​​ប្ប​ធម៌​ជាតិ ។​

សម្ដេច​តេ​ជោ ផ្តល់​ពានរង្វាន់​បេក្ខជន​និង​បេ​ក្ខ​នារី​១២​នាក់​ដែល​ឈ្នះ​ជ័យលាភី​”​មរតក​វប្បធម៌​ខ្មែរ​”

សម្ដេច បាន​សរសេរ​បញ្ជាក់បន្ថែម​ថា “​ខ្ញុំ​គាំទ្រ និង​កោតសរសើ ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈអគ្គយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន (Kap) ដែល​បាន​ចូលរួម​គាំទ្រ និង​ង្កើតកម្មវិធី​ល្អៗ​ដើម្បី​ថែរក្សា និង​អភិរក្ស​វិស័យ មរកត​វប្បធម៌​ជាតិ​ឲ្យ​បាន​រឹងមាំ​ល្អ ហើយ​ខ្ញុំ​បានស្នើ​​ថ្នាក់ដឹកនាំនិង​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ម្ចាស់​ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំ​ង សិល្បករ សិល្បការិនី​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្ត ទុកដាក់​អនុវត្តតាម គោលដៅ​យុទ្ធ​​សាស្ត្រ និង​ផែនការ​សកម្មភាព ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​បេ​តិក​ភ័​ណ្ឌ វប្បធម៌​របស់​យើង ជាពិសេស ខ្ញុំ​សំណូមពរ​ឲ្យ​មានការ ចូលរួម​គាំទ្រ​បន្ថែមទៀត ពី​វិស័យ​ឯកជន​ក្នុងការ ឧ​ប​ត្ត​ម្ភ​នៅក្នុង​កម្មវិធី​ដូចនេះ ខ្ញុំ និង​ភរិយា​រីករាយ ក្នុងការ​ចូលរួម​គាំទ្រ លើកស្ទួយ​មរតក វប្បធម៌​ជាតិខ្មែ​យើង ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស និង​រីកចម្រើន​កាន់តែ ខ្លាំង​ឡើង​ថែមទៀត​”៕ដេប៉ូ