ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

អ្នកទាំងអស់គ្នា ប្រាកដជា ធ្លាប់បានស្គាល់ ស្នាម​ផ្លែ​ហើយ ព្រោះ​ស្នាម​ផ្លែ​នេះ តែង​តែ កើត​ឡើង នៅ​លើ​សារពាង្គកាយ យើង​គ្រប់​ទីកន្លែង មិន​ថា​នៅ​ដៃ, ជើង, ពោះ, ស្មា និងខ្នងនោះទេ និយាយរួម សឹងតែ​គ្រប​ដណ្តប់ ទាំងអស់ ទៅហើយ និងម្យ៉ាងវិញទៀត ស្នាមផ្លែនេះ បើបាន កើតឡើងហើយ គឺធ្វើអោយ យើង​បាត់​បង់ ភាពស្រស់ស្អាត​មួយផ្នែកអញ្ចឹង នៅលើសារពាង្គកាយ របស់យើង។ ស្នាមផ្លែមួយនេះ កើតឡើង អាស្រ័យលើ កត្តា ដូចជា ការរលាក, រោគមុន, ការចោះរន្ធត្រចៀក, ការឡើងកន្ទួល ឫពងបែក, ការអេះ, ការវះពោះ និងកត្តា ផ្សេងៗទៀត។

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

នៅថ្ងៃនេះ យើង សូមបង្ហាញពី វិធីកំចាត់ ស្នាមផ្លែមួយនេះ ចេញពីសារពាង្គកាយ របស់ប្រិយមិត្ត បាន​យ៉ាង​ងាយស្រួល នឹងមិនឈឺចាប់ អ្វីនោះទេ។

វិធីសាស្ត្រទាំងនោះរួមមាន៖

1.  ម្សៅដុតនំ (Baking Soda)៖ វាមានតួនាទី យ៉ាងសំខាន់ ក្នុងបង្កើន ស្រទាប់ស្បែក រួមមានជួយ បំបាត់ កោសិកាស្បែក ដែលស្លាប់ និងភាពកខ្វក់។

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើប្រាស់៖

  • ដួស ម្សៅ Baking Soda បីស្លាបព្រា ដោយលាយ ជាមួយនឹងទឹក hydrogen peroxide ប្រហែល 3% រួចយកមក លាបឫ ត្រាំនៅស្នាមផ្លែនោះ ទុករយៈពេល 15 នាទី សឹមលាង សំអាត​វាចេញ ជាមួយនឹង ទឹកក្តៅ។​
  • ធ្វើបែបនេះ មួយថ្ងៃបីដង រយៈពេល 1ខែ នោះយើង នឹងដឹងលទ្ធផលហើយ។

2.  ប្រទាលកន្ទុយក្រពើ៖ ធ្វើអោយស្បែក មានសំណើម និងស្បែក លូតលាស់សាជាថ្មី

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើប្រាស់៖

  • យកប្រទាល កន្ទុយក្រពើ ចិតសំបកចេញ ទុកសាច់យកមក បិទនៅស្នាមនោះ។
  • ធ្វើបែបនេះចំនួន 5 ដងក្នុងមួយថ្ងៃ រយៈពេល 7 ទៅ 8 ថ្ងៃ នោះយើងនឹង ឃើញស្បែក របស់យើងមានការ ប្រែប្រួលហើយ។

3.  ទឹកក្រូចឆ្មារ

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើប្រាស់៖

  • យកទឹកក្រូចឆ្មារ មកលាបឫត្រាំ ទុករយៈពេល 30 នាទី ចាំលាងសំអាត ចេញជាមួយនឹង ទឹកក្តៅ
  • ក្រោយពេល លាងសំអាតហើយ ត្រូវលាបឡេ ផ្តល់សំណើម ជាការស្រេច
  • ធ្វើបែបនេះ 2 ដង ក្នុងមួយថ្ងៃ នោះយើង នឹងឃើញលទ្ធផល

4.  ទឹកផ្លែប៉ោម (Apple Cider Vinegar)

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើប្រាស់៖

  • ដួសទឹកផ្លែប៉ោម ពីស្លាបព្រា លាយជាមួយនឹង ទឹកមួយស្លាបព្រា
  • រួចយកមកត្រាំ ទុក កន្លះម៉ោងចាំសំអាតចេញ
  • ធ្វើបែបនេះ 3 ដងក្នុងមួយថ្ងៃ ជារៀងរហូត នោះយើងនឹង ឃើញលទ្ធផល

5.  ខ្ទឹមស

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើ៖

  • ចិតសំបក ខ្ទឹមចេញ យកសាច់ ហើយយកមកបិទ ទុករយៈពេល 10 នាទី សឹងសំអាត
  • ធ្វើបែបនេះ បីដងក្នុង មួយថ្ងៃ នោះនឹងឃើញ លទ្ធផលហើយ

6.  ថ្នាំគ្រាប់ Aspirin

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើ៖

  • យកថ្នាំនោះ ពីរឫបីគ្រាប់ ទៅកិនអោយម៉ត់ ចាំយកមកបិទ ជាការស្រេច។
  • មួយវិញទៀត យើង អាចយកថ្នាំ ដែលកិនហើយនោះ មកលាយ ជាមួយនឹង ប្រេង olive ចាំយកមកបិទក៏បានដែរ ដើម្បីអោយ ឆាប់ទទួលបាន លទ្ធផលល្អ។

7.  ខ្ទឹមបារាំង

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើប្រាស់៖

  • យកខ្ទឹមបារាំង ទៅកិនអោយម៉ត់ យកទឹក រួចយកមកត្រាំ
  • ធ្វើបែបនេះ បីដងក្នុងមួយថ្ងៃ នោះយើងនឹង ឃើញលទ្ធផល

8.  ទឹកឃ្មុំ

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

របៀបប្រើ៖

  • យកទឹកឃ្មុំ មកលាប នៅស្នាមផ្លែ ចំនួនរយៈពេល ពីរឫបីសប្តាហ៍ នោះនឹងឃើញ ស្បែករបស់យើង ប្រែប្រួល។

នេះគ្រាន់តែជា មធ្យោបាយមួយ បន្ទាប់បន្សំ តែប៉ុណ្ណោះ ហើយយើង មិនអាចធានា ថាវាអាចព្យាបាល ជាសៈស្បើយ 100% នោះទេ ព្រោះយើង មិនទាន់បាន សាកល្បង នៅឡើយទេ។ យើង ជឿជាក់ថា ឱសថទាំងនេះ នឹងអាចកំចាត់ ស្នាមផ្លែ របស់​ប្រិយមិត្តបាន ប៉ុន្តែប្រសិនជា វាជាសះស្បើយមែន រយៈពេលក្នុង ការប្រើប្រាស់ វាក៏មិនតិច ខែផងដែរ ព្រោះរាល់អ្វីៗ ក៏ដោយគឺ ត្រូវការ រយៈពេល។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!

ឱសថដ៏​ល្អ​បំផុត​ក្នុង​ការ​កំចាត់​ស្នាម​ផ្លែ!

  • ដោយ: Sambath
  • 4:18 PM, 15 January
  • ប្រភព: enkivillage
  • Tag: សុខភាព