តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

Doliprane TVC

នាពេល​កន្លងទៅ​ ​ ​គ្រាន់តែ​ឆ្លង​ឆ្នាំ​ចូល​ដើមឆ្នាំ​ ២០១៦​ ភ្លាម​គ្រោះថ្នាក់​ចរាចរ​បាន​ឆក់យក​ជីវិត​តារាចម្រៀង វណ្ណ មករា​ដោយសារ​ការ​ក្រឡាប់​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ ​៤ ​ជាហេតុ​ធ្វើ​ឲ្យ​មហាជន​មួយចំនួន​ចង់ដឹងថា​តើ​កន្លងទៅ​នៅតាម​ផ្លូវជាតិ​លេខ​៤​នេះ​មាន​តារា​សិល្បៈ​ណាខ្លះ​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​?​។​

*​អតីត​ពិធី​ការិនី ចាន់ សុ​ផានី កាលពី​ថ្ងៃទី​ ១៨​ ឧសភា ​២០០៤ ​បាន​ជួបប្រទះ​នឹង​គ្រោះថ្នាក់ ចរាចរ​មួយ​លើផ្លូវ​ជាតិ​លេខ​៤​ដោយ​រថយន្ត​នាង​បាន​បុក​គេ​ស្លាប់​៣​នាក់​និង​របួស​១​នាក់​។​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

*​តារាចម្រៀង សុខ ពិសី​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ​Lexus ​កាលពី​ថ្ងៃទី​១៤​មេសា​២០០៨ វេលា​ម៉ោង ៣ ​និង​ ១០​ នាទី ត្រង់​ម្តុំ​ផ្លូវ​កោង​ស្រុក​កំពង់​សិលា ពេលដែល​នាង​កំពុងធ្វើដំណើរ​ទៅកាន់​ខេត្ត ព្រះសីហនុ​បណ្តាល​ឲ្យ​ស្លាប់​ជីដូន ​២​ នាក់​ម្តាយ​របស់​នាង​ម្នាក់​និង​ប្អូនជីដូនមួយ​អាយុ​ ១០​ ឆ្នាំ​ម្នាក់​ព្រម ទាំង​របួស​បងប្អូន​ ៥​នាក់​ផ្សេងទៀត​។​ចំណែក​រូបនាង​វិញ​គឺ​រងគ្រោះ​បាក់​ភ្លៅ​ឆ្វេង​និង​របួស​ក្រោម​ភ្នែក​ស្តាំ​តិចតួច​។​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

*​លោក ព្រហ្ម​ម៉ាញ​ដែលជា​អ្នកចម្រៀង​អា​យ៉ៃ​កំប្លែង​ល្បីឈ្មោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៤​ ត្រង់​ម្តុំ​ភូមិ​ត្រពាំង​រនោច​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​នា​ថ្ងៃទី​១៦ តុលា​ ២០១១ ​ដោយ​រថយន្ត​ទំនើប​របស់លោក​បង្ក​ឲ្យ​មនុស្ស​២​នាក់​រងរបួស​។​

 

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

*​រថយន្ត​តារាចម្រៀង ខេមរៈ សិរីមន្ត ប្រភេទ​ TUNDRA​ បាន​រងគ្រោះថ្នាក់​ចរាច​រ​ដោយសារ រថយន្ត​កុងតឺន័រ​បុក​នៅលើ​ផ្លូវ​ជាតិ​លេខ​៤​ចំណុច​ចំណោត​រាម​ឃុំ​បិត​ត្រាំ​ង​ខណ្ឌ​ព្រៃនប់​ខេត្ត​ព្រះសីហនុ​នាយ​ប់​ថ្ងៃទី​៧​ ខែ​មិនា​ ២០១៣​ វេលា​ម៉ោង ​៨ ​និង​ ៥០​នាទី​បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​នោះ​ស្លាប់ ​៤ នាក់​គឺ​ជី វីរៈ​កូនប្រុស​នាយ​កុយ​,​អ៊ា​ច វណ្ណៈ​ហៅ​ដេវីត​កូនប្រុស​យាយ​ណា​ង​,​ រី សុផារ៉ា ​(​បើកបរ​)​ និង សោម សុវណ្ណារិទ្ធ​។​ ​ ​កាលនោះ​តារាចម្រៀង ខេមរៈ សិរីមន្ត​បានប្រកាសថា​ខ្លាច​ផ្លូវជាតិ​លេខ​ ៤ ​ហើយ​មិន​ហ៊ាន​ធ្វើ ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ទៀត​ទេ ​និង​ បាន​ផ្អាក​សកម្មភាព​សិល្បៈ​មួយរយៈ​ខ្លី​ក្រោយពី​ជួប​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៍​គួរ​ឲ្យ​ញាក់សាច់​និង​ស្រៀវ​ខ្លួន​រួចមក​។​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

*​តារាចម្រៀង វណ្ណ មករា បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពី​ក្រឡាប់​រថយន្ត​ពី​ដង​ក្នុង​ថ្ងៃ​តែមួយ​។ ការ​ក្រឡាប់​រថយន្ត​ដំបូង នៅក្បែរ​ផ្សារ​ព្រៃនប់ គ្រាន់តែ​របួស​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ឡានពេទ្យ​ដឹក មកកាន់​ភ្នំពេញ ដល់​ចំណុច ពេជ្រនិល ក៏​ក្រឡាប់​ម្តងទៀត​បណ្តាល​ឲ្យ វណ្ណ មករា ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

តារា​សិល្បៈ ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​លើផ្លូវ​ជាតិ​លេខ​ ៤​

ទិ​ត្យ វិច្ឆិកា បាន​បញ្ជាក់ថា កាលពី​ពាក់កណ្តាល​អា​ធ្រា​ត ថ្ងៃទី​០៩​ខែមករា លោក វណ្ណ​មករា និង​មិត្ត​ភ័​ក្កិ​ចំនួន​២​រថយន្ត​បានធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ទាំងយប់​ដើម្បី​ដើរលេង​ល​កម្សាន្ត​។ ទិ​ត្យ វិច្ឆិកា បាន​ជិះ​រថយន្ត​ផ្សេង ចំណែក​លោក វណ្ណ​មករា​ជិះ​រថយន្ត​ម៉ូ​ដែល ព្រូស​ ០៤ ដោយ​ជិះ​គ្នា ចំនួន​៤​នាក់​ជាមួយ​មិត្ត​ភ័​ក្កិ​ប្រុស​និង​មិត្តស្រី​ម្នាក់​ក្នុងនោះ មិត្ត​ភ័​ក្កិ​របស់លោក​គឺជា​អ្នកបើក​។ ក្រោយពី​ធ្វើដំណើរ​មកដល់​តំបន់​ផ្សារ​ព្រៃនប់ ប្រមាណ​ម៉ោងជាង​២​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​ ១០ ​មករា រថយន្ត​របស់លោក វណ្ណ មករា ជួប​គ្រោះថ្នាក់​ចរាចរ​គឺ​ក្រឡាប់ ដោយ​ខ្លួនឯង​នៅ​តំបន់​ផ្សារ​ព្រៃនប់​។

លោក​បន្តថា​ក្រោយ ពី​ទទួលដំណឹង​តាម​ទូរស័ព្ទ​ពី​ មិត្ត​ភ័​ក្កិ​លោក​ក៏​ត្រឡប់​មកជួប​មិត្ត​ភ័​ក្កិ​និង​លោក​វណ្ណ មករា​វិញ ប៉ុន្តែ​ពេលមកដល់​លោក វណ្ណ មករា​និង​មិត្តស្រី​បាន​ឡើង​រថយន្ត​សង្គ្រោះបន្ទាន់ ចេញមក ភ្នំពេញ វិញ​បាត់ទៅហើយ​។ ក្នុង​ការជួប​គ្រោះ​ថ្នាក់ដំបូង​នោះ​មិន​បានធ្វើ​ឲ្យ​លោក វណ្ណ​មករា​របួស​ធ្ងន់ធ្ងរ ទេ​គឺ​គ្រាន់តែ​ចុក​ទ្រូង​បន្តិចបន្តួច​តែប៉ុណ្ណោះ​ដែល​នេះ​បើតាម​លោក​បានលឺ​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ លោក​។ ប៉ុន្តែ​ក្រោយពី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នៅ​ទីនោះ​មិនទាន់ ចប់សព្វគ្រប់​ផង ស្រាប់តែ​ម៉ោង​ប្រមាណ​ណ​ជាង​៦​ព្រឹក​ថ្ងៃ​ដដែល​លោក​ទទួលដំណឹង​តាម​ទូរស័ព្ទ ថា រថយន្ត​សង្គ្រោះ បន្ទាន់ ដែល​ដឹក​លោក វណ្ណ មករា​មក​សង្គ្រោះ​នៅ​ភ្នំពេញ​បាន​ក្រឡាប់​និង​បណ្តាល​ឲ្យ​តារាចម្រៀង រូបនេះ​ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

លោក វណ្ណ​មករា​មាន​វ័យ ​៣២​ ឆ្នាំ​លោក​គឺជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិក​ម្ម យូ​ធូ ។ មុនពេល​ស្លាប់​លោក​គឺជា​អ្នក ចម្រៀង​ប្រចាំ​ក្លឹប​កម្សាន្ត​រាត្រី​មួយចំនួន​នៅ​ភ្នំពេញ​។ បច្ចុប្បន្ន​លោក​មាន​ភរិយា និង​កូនប្រុស​២​នាក់ ។​

​ដោយសារតែ​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ជា​ក្តីកង្វល់​និង​ភ័យខ្លាច​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់ ពេលវេលា​នៅពេលដែល​គេ​ធ្វេសប្រហែស​ក្នុងពេល​ធ្វើដំណើរ​ហេតុនេះ​មិន​ចំពោះតែ​ផ្លូវជាតិ​លេខ ​៤ ឡើយ​ពោល​អ្នកបើកបរ​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​គោរព​ច្បាប់​ចរាចរ​ផ្លាកសញ្ញា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទើប​ជាការ​ល្អ​និង​មាន​សុវត្ថិភាព​៕ ដេវីត​