​របៀប​ស៊ុត​​បាល់​ប៉េណាល់ទី ​​​ឲ្យ​ច្បាស់​មិន​ងាយ​ខូច

​របៀប​ស៊ុត​​បាល់​ប៉េណាល់ទី ​​​ឲ្យ​ច្បាស់​មិន​ងាយ​ខូច

ការ​​ស៊ុត​បាល់​ប៉េណាល់ទី​ ​មិន​មែន​ងាយ​ស្រួល​ឡើយ បើ​សិន​ជា​អ្នក​គ្មាន​ជំនឿ​ចិត្ត​គ្រប់​គ្រាន់ ឬ​​មិន​ចេះ​តិកនិក​ស៊ុត​ ​ដែល​​​​អ្នក​ខ្លះ​ទាត់​ទៅ​ អាច​អ្នកចាំទី​ជួយ​សង្គ្រោះ​បាន​ស្រួលៗ ឬ​ទាត់​​បាញ់​ចាប ខុស​គោលដៅ​ជា​ដើម។

 

​របៀប​ស៊ុត​​បាល់​ប៉េណាល់ទី ​​​ឲ្យ​ច្បាស់​មិន​ងាយ​ខូច

 

​ខាង​ក្រោម​នេះ​គឺជា​​ចំណុច​​៤​យ៉ាង ដើម្បី​ទាត់​ប៉េណាល់ទី​ឲ្យ​បាន​ល្អ​បំផុត៖

 

១. ដាក់​បាល់​ឲ្យ​ចំ​កន្លែង​ប៉េណាល់ទី៖ ​ត្រូវ​ប្រាកដ​ថា​ដាក់​បាល់​​ឲ្យ​ចំ​​កន្លែង​ប៉េណាល់ទី​ និង​​​ទីតាំង​រាប​ស្មើ​ល្អ។

 

២. ផ្ដោត​អារម្មណ៍​ទាត់​បាល់៖ កុំ​ស្ដាប់​ដៃគូ​របស់​អ្នក​​សន្ទនា​​គ្នា និង​ត្រូវ​ប្រមូល​ស្មារតី​កុំ​គិត​រឿង​អ្វី​ផ្សេង ក្រៅ​ពី​ទាត់​ប៉េណាល់ទី​ឲ្យ​ចូល​ទី។

 

៣. សម្រេច​ចិត្ត​ជ្រុង​ដែល​អ្នក​ចង់​ទាត់​ទៅ៖ កុំ​មើល​ទៅ​កាន់​ជ្រុង​ដែល​អ្នក​ចង់​ទាត់​ទៅ ព្រោះ​អ្នកចាំទី​អាច​នឹង​លោត​ទៅ​ជ្រុង​នោះ​ដែរ។ អ្នក​អាច​បញ្ឆោត​មើល​ស្ដាំ ទាត់​ទៅ​ខាង​ឆ្វេង…។

 

៤. ដក​ដង្ហើម​វែងៗ​សម្រួល​អារម្មណ៍ ហើយ​ទាត់។

 

របៀប​នៃ​ការ​ទាត់៖

 

– ​ប្រើ​ប្រាស់​ជំហាន​ធម្មតា (២-៤​ជំហាន) ព្រោះ​អ្នក​មិន​គួរ​នៅ​ជិត​បាល់​ពេក ឬ​ឆ្ងាយ​ពេក​ទេ។
– ទាត់​បាល់​ឲ្យ​ចំ​ខ្នង​ជើង ផ្នែក​ខាង​ក្នុង​របស់​អ្នក។
– បើ​ចង់​ទាត់​ប្រើ​កម្លាំង​ខ្លាំង អ្នក​អាច​ប្រើ​​​ពី​៤​-៥​ជំហាន​ពី​បាល់៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ របៀប​ការពារ​ ពេល​នៅ​មួយ​ស្មើ​ជាមួយ​​ខ្សែ​ប្រយុទ្ធ​​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ youtube/freekickerz