KMH Champions League ​មាន​៣២​ក្រុម​ចូល​រួម ចាប់​ពូល​រួច​ជា​ស្រេច

KMH Champions League ​មាន​៣២​ក្រុម​ចូល​រួម ចាប់​ពូល​រួច​ជា​ស្រេច

ពាន​រង្វាន់ KMH Champions League ​ដែល​មាន​សមាជិក​ក្រុម​ចំនួន​៣២ ​បាន​ធ្វើ​ការ​ចាប់​ពូល​រួច​ជា​ស្រេច​ហើយ ដោយ​បែងចែក​ជា​៨​ពូល ក្នុង​មួយ​ពូល​មាន​៤​ក្រុម ​ធ្វើ​ការ​ប្រកួត​ស្រដៀង​ទៅ​នឹង​ពាន​រង្វាន់​អន្តរជាតិ​របស់​អឺរ៉ុប UEFA Champions League ​ដែរ។

 KMH Champions League ​មាន​៣២​ក្រុម​ចូល​រួម ចាប់​ពូល​រួច​ជា​ស្រេចលោក កាំង សេន

 

លោក កាំង សេន ​អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ពាន​រង្វាន់​មួយ​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​លើក​ស្ទួយ​វិស័យ​បាល់​ទាត់​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចំរើន។ ជា​ពិសេស​ផ្ដល់​ឱកាស​ឱ្យ​កូន​ខ្មែរ​ បង្ហាញ​សមត្ថភាព​ដែល​ពួកគេ​មាន​នៅ​តាម​តំបន់​នានា ក៏​ដូចជា​ក្រុម​បាល់ទាត់​មិន​ទាន់​អាជីព ឱ្យ​បាន​ស្គាល់​ការ​ប្រកួត ​មាន​លក្ខខណ្ឌ​ស្ដង់​ដារ​មួយ។

 

KMH Champions League ​មាន​៣២​ក្រុម​ចូល​រួម ចាប់​ពូល​រួច​ជា​ស្រេច

ការ​ប្រកួត​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ដំណើការ​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ​ទៅ​ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​តែ​មួយ​ទេ​គឺ​នៅ KHM ​ហើយ​ការ​ប្រកួត​ធ្វើ​ឡើង​តែ​មួយ​ជើង​គត់ គិត​សន្សំ​ពិន្ទុ​តាម​ពូល​ដើម្បី​ជម្រុះ​តែ​ម្ដង​។ ​មួយ​វិញ​ទៀត ​សមាជិក​ក្រុម​នីមួយ​ៗ ​តម្រូវ​ឱ្យ​មាន​គ្នា​ចំនួន​១០​នាក់​ម្ខាង​ប៉ុណ្ណោះ​ចូល​ប្រកួត ​ដោយ​អាច​ដូរ​បាន​៧​នាក់។

 

ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ​គឺ ​លេខ​មួយ​នឹង​ទទួល​បាន ៣​ពាន់​ដុល្លារ អម​ដោយ​ពាន​តម្កល់​មួយ ឯ​លេខ​២ ទទួល​បាន ១៥០០​ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ។ ចំពោះ​ក្រុម​ដែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ទទួល​បាន ៣៥០​ដុល្លារ វគ្គ ៨​ក្រុម​ចុង​ក្រោយ​ទទួល​បាន ១៥០​ដុល្លារ និង​ក្រុម​ដែល​ឡើង​ដល់​វគ្គ ១៦​ក្រុម​ទទួល​បាន ៥០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ