ចាប់ខ្លួន​ចៅហ្វាយស្រុក​ពាម​រ៍​បន្ទាប់ពី​បើករថយន្ត​ទាំង​ស្រវឹង​បុក​អ្នករត់ម៉ូតូឌុប​ស្លាប់​ម្នាក់

​ខេត្តព្រៃវែង​៖​នគរបាល​ចាប់ខ្លួន ចៅហ្វាយស្រុក​ពាម​រ៍​បន្ទាប់ពី​បើករថយន្ត​ទាំង​ស្រវឹង​ហើយ​បុក​បុរស អ្នករត់ម៉ូតូឌុប​ម្នាក់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦​នៅ ចំណុច​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ។

​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​អះអាងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រ៍ហើយ ហើយ​បាន​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​។ លោក​បន្តថា ការបើក​រថយន្ត​ទាំង​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់ ។​

 ប្រជាពលរដ្ឋ​សាទរ​ចំពោះ​ចំណាត់ការ​ដ៏​តឹងរឹង​នោះ ព្រោះ​កន្លងទៅ​អ្នកមានអំណាច​មិនដែល​ប្រឈម​នឹង​ផ្លូវច្បាប់​នោះឡើយ ៕

ចាប់ខ្លួន​ចៅហ្វាយស្រុក​ពាម​រ៍​បន្ទាប់ពី​បើករថយន្ត​ទាំង​ស្រវឹង​បុក​អ្នករត់ម៉ូតូឌុប​ស្លាប់​ម្នាក់
ចាប់ខ្លួន​ចៅហ្វាយស្រុក​ពាម​រ៍​បន្ទាប់ពី​បើករថយន្ត​ទាំង​ស្រវឹង​បុក​អ្នករត់ម៉ូតូឌុប​ស្លាប់​ម្នាក់