ជួបផ្ទាល់រវាង អ្នកតំណាងរាស្រ្ត និងពលរដ្ឋជាការ ធ្វើវិមជ្ឈការអំណាច មួយដល់ថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ បានលើកឡើងថា ការជួបផ្ទាល់រវាង អ្នកតំណាងរាស្រ្ត និងពលរដ្ឋ គឺជាការធ្វើវិមជ្ឈការ អំណាច មួយដល់ថ្នាក់ដឹកនាំ ដើម្បីរកដំណោះ ស្រាយជូនពលរដ្ឋ។

អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរក្នុង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា “ការផ្តល់សេវាជូន ប្រជាពលរដ្ឋតាមរយៈ ការចុះជួបផ្ទាល់ ដើម្បីសិក្សាស្វែងយល់ ពីបញ្ហាដល់មូលដ្ឋាន និងជួបផ្ទាល់នៅ ការិយាល័យតំណាងរាស្រ្ត គឺជាការធ្វើវិមជ្ឈការ អំណាចមួយដល់ថ្នាក់ ដឹកនាំក្នុងការធ្វើការងារ យ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល សម្រាប់ប្រជាជាតិ”។

លោកក៏បានសរសេរ បញ្ជាក់ទៀតថា ការិយាល័យតំណាង រាស្ត្រមណ្ឌលព្រៃវែង សូមស្វាគមន៍ អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែងទាំង ១១រូប អាចមកប្រចាំការ ទទួលជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗ ដែលគាត់ជួបប្រទះ ដើម្បីជួយរកដំណោះស្រាយ ក្នុងភាពជាតំណាង។ សេវាបម្រើរាស្ត្រ កាន់តែច្រើន កាន់តែល្អប្រសើរ ដើម្បីជាផលប្រយោជន៍ ដល់ប្រជាជាតិ៕

ជួបផ្ទាល់រវាង អ្នកតំណាងរាស្រ្ត និងពលរដ្ឋជាការ ធ្វើវិមជ្ឈការអំណាច មួយដល់ថ្នាក់ដឹកនាំ

ជួបផ្ទាល់រវាង អ្នកតំណាងរាស្រ្ត និងពលរដ្ឋជាការ ធ្វើវិមជ្ឈការអំណាច មួយដល់ថ្នាក់ដឹកនាំ