ឃាត់ខ្លួនយុវជន៣នាក់ ពាក់ពន្ធ័លក់ និងជក់គ្រឿងញៀន នៅជាយដែនប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ័ប៉ោយប៉ែត ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកគេបានធ្វើសកម្មភាព លក់និងជក់គ្រឿងញៀន ក្រោយសួរនាំនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សមត្ងកិចបាននឹង កំពុងរៀចំសំណុំរឿង បញ្ជូនជនសង្ស័យ ទាំងទៅតុលាការ ។

ជនសង្ស័យទី១/ថន ធយ អាយុ៣៤ឆ្មាំ ជាអ្នកលក់ចែកចាយថ្នាំញៀន ២ឈ្មោះ វិញ បូរី  អាយុ២៥ឆ្នាំ អ្នកប្រើ ប្រាស់និងទី៣ឈ្មោះ សឿង វណ្ណា អាយុ២៧ឆ្នាំ ជាអ្នកជល់។ ក្រៅពីនេះសមត្ថកិច្ចដក ហូតបានថ្នាំញៀន១៣ថង់កិបតូច ជាប្រភេទទឹកកក។

លោក អ៊ុំ សផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនចាប់ខ្លួនជនសង្ស័យ ៣បានធ្វើសកម្ម លក់និងជក់ថ្នាំញៀន សមត្ថកិច្ចយើងធ្វើការបង្ក្រាប។

បច្ចុប្បន្នក្រោយសួរ នាំជនសង្ស័យទាំង ៣ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូន ទៅតុលាការចាត់ ការតាមច្បាប់៕