Lamborghini ស៊េរីថ្មីតម្លៃជាង ២លានដុល្លារ មិនទាន់ចេញលក់ផង គេកុម្ម៉ង់ទិញ អស់គ្មានសល់

ក្រុមហ៊ុន Lamborghini ត្រូវបានគេរំពឹងថា នឹងបញ្ចេញរថយន្ត ស្ព័រស៊េរីថ្មី របស់ខ្លួនក្នុងកម្មវិធី Geneva Motor Show ដែលនឹងប្រព្រឹត្ត ទៅក្នុងរយៈពេលប៉ុន្មាន ខែខាងមុខទៀតនេះ។

Lamborghini ស៊េរីថ្មីតម្លៃជាង ២លានដុល្លារ មិនទាន់ចេញលក់ផង គេកុម្ម៉ង់ទិញ អស់គ្មានសល់

Lamborghini Venevo បង្ហាញក្នុងកម្មវិធី Geneva Motor Show ពេលកន្លងទៅ

រថយន្តស៊េរីថ្មីនេះ អាចនឹងមានឈ្មោះថា Centenario ដែលផលិតមាន ចំនួនកំណត់ ក្នុងគោលបំណង អបអរសាទរខួបទី ១០០ឆ្នាំ របស់ស្ថាបនិកក្រុមហ៊ុន លោក Ferruccio Lamborghini។ ប៉ុន្តែមិនទាន់បង្ហាញ វត្តមានជាសាធារណៈផង ក្រុមហ៊ុនបាន រាយការណ៍មកថា រថយន្តនេះត្រូវបានគេកុម្ម៉ង់ទិញ អស់បាត់ទៅហើយ។

ត្បិតថាលក្ខណៈសម្បត្តិ របស់រថយន្តនេះ មិនទាន់បានក្រុមហ៊ុន បង្ហើបឲ្យដឹងនៅឡើយ ប៉ុន្តែគេរំពឹងថាក្រុមហ៊ុន នឹងផលិតរថយន្តនេះចំនួន ៤០គ្រឿង ដោយមាន ២០គ្រឿងជាប្រភេទ coupe និង២០គ្រឿង ទៀតជាប្រភេទ roadster។ តម្លៃរបស់រថយន្តទាំងពីរ ប្រភេទនេះទៀតសោត អាចនៅក្បែរ ២,៤លានដុល្លារ។

ចង់ដឹងថារថយន្ត ផលិតមានចំនួនកំណត់ ស៊េរីថ្មីនេះនឹងមាន លក្ខណៈសម្បត្តិ ព្រមទាំងរូបរាងល្អ ប្រណិតយ៉ាងណារង់ចាំ តាមដានក្នុងកម្មវិធី Geneva Motor Show ទាំងអស់គ្នា៕

ប្រភព៖ សប្បាយ