សំណួរសិច ៥សំណួរដែលអ្នក មិនហ៊ានសួរថា មានចម្លើយឬអត់

សុខភាព៖ ជាមួយនឹងការ ខ្លាចនូវការចំអក មនុស្សជាច្រើននៅ តែរស់នៅក្នុងជីវិតមួយ ដែលមិនមានការយល់ ដឹងច្បាស់លាស់នូវអ្វី ដែលខ្លួនឆ្ងល់ដដែល។ តើអ្នកមិនធ្លាប់ចង់ទាយ ឬចង់បានចម្លើយពិត ពីអ្វីដែលអ្នកកំពុង តែឆ្ងល់ដែរទេឬ? មែនហើយ ខ្ញុំកំពុងតែនិយាយអំពី សំណួរដែលទាក់ទង នឹងសិចតែម្តង។ ចាប់តាំងពីសំណួរ សាមញ្ញៗដូចជារបៀបនៃ ការណែនាំឱ្យគាត់ ស៊កបញ្ចូលលិង្គ រហូតដល់តើអ្វីទៅជាការប្រើមាត់ ដែលវាស្តាប់មើលទៅគួរឱ្យចម្លែក និងអៀនខ្មាស់ណាស់ ក្នុងការចោទជាសំណួរ។ នៅពេលនេះខ្ញុំមានសំណួរ ៥សំណួរ ដែលមានមនុស្សជា ច្រើនកំពុងតែឆ្ងល់ និងចង់ដឹងពីចម្លើយដែរ។

មានអ្វីកើតឡើងទៅ បើសិនជារបូត ស្រោមអនាម័យ ក្នុងទ្វារមាសរបស់អ្នក?
វាគឺជាសំណួរដ៏ល្អមួយ ហើយអាចនឹងមិនមាន នរណាហ៊ានសួរឡើយ។ ទោះបីជាវាមិនសូវ មានអ្នកសួរក៏ដោយ ប៉ុន្តែតើមានអ្វី កើតឡើងទៅបើសិន ជាអញ្ចឹងមែននោះ។ ចូរបន្ធូរអារម្មណ៍សិន ហើយចូរព្យាយាម យកស្រោមនោះចេញ ពីក្នុងទ្វារមាសរបស់នាង។ លាងសម្អាតកន្លែង នោះឱ្យបានល្អ ហើយប្រើថ្នាំពន្យាកំណើត បន្ទាន់ដើម្បីចៀសវាងការមាន ផ្ទៃពោះដោយចៃដន្យ។

ទឹករំអិលពណ៌ស ចេញពីទ្វារមាសក្នុងពេល រួមភេទហ្នឹងជាអ្វីទៅ?
វាគឺជារឿងធម្មតាទេ ហើយក៏អាចបញ្ជាក់បានថា តំបន់ G-spot របស់អ្នកត្រូវបាន ភ្ញោចយ៉ាងល្អបំផុត។ ការចេញទឹករំអិលពណ៌សៗ បែបនេះច្រើនតែច្រឡំថា ជាការលេចទឹកនោម ប៉ុន្តែមិនមែនទេ។ ទឹករំអិលនេះមានពណ៌ស ហើយស្អិតតិចៗ។

ក្នុងពេលកំពុងតែរួមភេទ អាចនោមបានដែរទេ?
ហេតុអ្វីបានជា អ្នកចង់នោមអញ្ចឹង? វាអាចធ្វើឱ្យមនុស្សស្រីនោម ទាន់ហន់ក្នុងពេលរួមភេទ ហើយស្ត្រីភាគច្រើន ចង់នោមភ្លាមៗក្រោយ ពីបានរួមភេទហើយ ប៉ុន្តែវាច្រើនតែមិនមែនជា គំនិតមួយល្អឡើយ។ ការនោមទាន់ហន់មានន័យថា អ្នកជិតដល់ចំណុចកំពូល ក្នុងពេលរួមភេទហើយ។ វាអាចមានការលេចនោម ម្តងម្កាលដែបើសិនជាប្លោកនោម មានទឹកនោមពេញ ប៉ុន្តែវាកម្រណាស់ ហើយអ្វីដែលអ្នកទាំងអស់ គ្នាគួរដឹងនោះគឺថា វាជាទឹករំអិល មិនមែនជាទឹកនោមឡើយ។ ដូច្នេះកុំបាច់អៀនខ្មាស់អ្វីទាំងអស់។

មើលវីដេអូសិច មនុស្សស្រីរួមភេទជាមួយ មនុស្សស្រីធ្វើឱ្យខ្ញុំ មានអារម្មណ៍ណាស់ តែខ្ញុំរួមភេទជាមួយ មនុស្សភេទខុសគ្នាទេ ដូច្នេះតើវាធម្មតាអត់?
ពិតណាស់ វាគឺជារឿងមួយធម្មតាទេ។ តាមពិត ការសិក្សាមួយបានបញ្ជាក់ថា ស្ត្រីច្រើនតែមានអារម្មណ៍ ច្រើននៅពេលមើលវីដេអូសិច មនុស្សស្រីរួមភេទជាមួយមនុស្សស្រីដូចគ្នា ហើយវាក៏មិនមានទំនាក់ទំនង អ្វីជាមួយនឹងចំណង់នៃ ការរួមភេទរបស់អ្នកដែរ។ មានស្ត្រីច្រើនណាស់ ដែលធ្វើបែបនេះ។ មនុស្សស្រីដឹងច្បាស់ថា អ្វីទៅដែលពួកគេត្រូវការ ដូច្នេះហើយវីដេអូសិច មនុស្សស្រីរួមភេទជាមួយ មនុស្សស្រីនោះអាចជារបស់ធ្វើឱ្យ នាងមានអារម្មណ៍ខ្លាំង។

លិង្គមិត្តប្រុសខ្ញុំកោងចឹង តើគាត់កំពុងតែ មានជំងឺដែរទេ?
រឿងនេះអ្នកគួរតែ សួរគាត់វិញថា តើគាត់មានឈឺអត់ក្នុង ពេលលិង្គនោះឡើងរឹង ឬពេលរួមភេទ។ បើសិនជាចម្លើយថាទេ នោះវាដូចជាគ្មាន អ្វីត្រូវបារម្ភឡើយ។ គ្រាន់តែទំហំរបស់លិង្គ មានការប្រែប្រួលនោះ វាអាចនឹងមានលក្ខណៈ កោងទៅចំហៀង ឬចុះក្រោមបានខ្លះក្នុង ពេលលិង្គនោះឡើងរឹង។ អ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងនោះគឺថា តំបន់ G-spot អាចនៅកន្លែងដែលលិង្គ របស់គាត់កោងផង ដូច្នេះវាអាចនឹងផ្តល់ឱកាស កាន់តែងាយស្រួលថែមទៀត៕

សំណួរសិច ៥សំណួរដែលអ្នក មិនហ៊ានសួរថា មានចម្លើយឬអត់

ប្រភព៖ គេហទំព័រ www.health.com.kh