៥ជំហាន បំបាត់ស្លាកស្នាម មុនជារៀងរហូត!

ស្លាកស្នាម ដោយសារជំងឺមុន និងពណ៌លើ ស្បែកគឺជាបញ្ហា ដែលកើតមានជាញឹកញាប់ បំផុតមួយដែលអាច ជះឥទ្ធិពលអវិជ្ជមាន ដល់ទំនុកចិត្តរបស់ យើងរាល់គ្នា។ ស្នាមមុនពណ៌ខ្មៅ អាចកើតឡើងដោយសារ តែរាងកាយបង្ខំចិត្ត ធ្វើឱ្យវាជាវិញ។ ស្បែកក៏ចេះគិត និងព្យាយាមបង្កើត សរសៃកូឡាជែន និងសរសៃឈាមឡើងវិញនៅពេលមាន ការខូចខាតដែរ។ ករណីនេះត្រូវ បានគេស្គាល់ថា PIH (Post-inflammatory Hyperpigmentation) មានន័យថា ជាការចេញពណ៌ខ្លាំង ពេកក្រោយពីមានការរលាករួច ដែលវាកើតឡើង នៅរយៈពេលមួយឆ្នាំ ក្រោយពីស្បែកត្រូវ បានខូចខាតរួច។ ខាងក្រោមនេះគឺជារូបមន្តធម្មជាតិ ៥ប្រភេទដែលអ្នកអាចជំនះ ស្លាកស្នាមទាំងនេះបាន។

ជំហានទី១
ចូរយកសំឡីមួយដុំតូច ហើយជ្រលក់ វាទៅក្នុងទឹកក្រូចឆ្មា ទើបច្របាច់ស្រស់ៗ។ ទឹកក្រូចឆ្មាមានសារធាតុ Citric Acid ដែលអាចសម្លាប់បាក់តេរី បានគ្រប់ប្រភេទ។ ជាមួយគ្នានេះដែរ វាក៏មានប្រយោជន៍ក្នុងការ លុបបំបាត់ស្នាមខ្មៅៗដែរ។ ចូរយកសំឡីនោះ ទៅលាបទៅលើកន្លែង ដែលមានស្នាមមុន ហើយទុកវាចោលឱ្យ បានយូរបន្តិចទៅ។ ជាចុងក្រោយ អ្នកអាចលាងជម្រះវាជា មួយនឹងទឹកត្រជាក់បាន។

ជំហានទី២
ធ្វើការបើករន្ធញើស ដោយការស្ទីម។ ចូរធ្វើការស្ទីមមុខរបស់អ្នក រយៈពេលពីរបីនាទី ព្រោះវានឹងជួយបើករន្ធ ញើសបានទាំងស្រុង និងជួយឱ្យមុខអាចបឺត ស្រូបសារធាតុព្យាបាលធម្មជាតិ បានទាំងអស់ផង។

ជំហានទី៣
រៀបចំល្បាយមួយសម្រាប់ លាបលើស្នាមនោះ។ ចូរលាយម្សៅឈើ Sandal និងទឹកផ្កាកូឡាបរហូត ដល់វាមានលក្ខណៈស្អិត។ បន្ទាប់មក លាបល្បាយនេះនៅ លើកន្លែងដែលមានស្នាម និងទុកចោលឱ្យយូរបន្តិច។ រួចលាងវាចេញ ជាមួយទឹកត្រជាក់។ ល្បាយនេះនឹងលាងសម្អាតមុខ និងសម្លាប់បាក់តេរី នៅលើស្បែកបាន។ ទឹកផ្កាកកូឡាបអាចភ្ញោចដល់ របត់ឈាមរត់ ដែលអាចបង្កើតកូឡា ជែនដល់ស្បែកឡើងវិញ បានយ៉ាងអស្ចារ្យ។

ជំហានទី៤
បន្ទាប់មក ចូរលាបទឹកឃ្មុំលើ កន្លែងដែលមានស្នាម ហើយទុកចោល ៣០នាទី ឬមួយយប់។ ទឹកឃ្មុំដែលល្អនោះគឺ Manuka Honey ព្រោះវាមានអង់ស៊ីម ដែលអាចជំនួយដល់ការ កើតជាលិកាស្បែក ខូចៗឡើងវិញ។

ជំហានទី៥
ម៉ាស្សាកន្លែងដែលមាន បញ្ហានោះជាមួយប្រេងអូលីវ ព្រោះវានឹងផ្តល់ជីវជាតិ ចិញ្ចឹមដល់ស្បែក និងមើលទៅរលោងស្អាត៕

៥ជំហាន បំបាត់ស្លាកស្នាម មុនជារៀងរហូត!

ប្រភព៖ គេហទំព័រ www.health.com.kh