នាង Kendall Jenner ច្រណែនប្អូនស្រីនាង Kylie ដែលស្និទ្ធស្នាល ជាមួយឳពុកជាងខ្លួន

អាមេរិក៖ តារាម៉ូដែលរូបស្រស់នាង Kendall Jenner ថ្មីៗនេះបាននិយាយថា នាងច្រណែនប្អូនស្រី Kylie Jenner ដែលស្និទ្ធស្នាលជា មួយឪពុកលោក Caitlyn ជាងខ្លួនក្រោយលោក បានកែភេទជាមនុស្សស្រី។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា ក្រោយឪពុក លោក Caitlyn Jenner វះកាត់ប្តូរភេទថ្មីៗនេះ ម៉ូដែលវ័យ ២០នាង Kendall ក្នុងភាគថ្មី Keeping Up With the Kardashians បាននិយាយថា ខ្លួនច្រណែនប្អូនស្រី Kylie ដែលស្និទ្ធស្នាលជាមួយឪពុក។ នាងនិយាយថា “ នឹកពេលមុនៗជាមួយឪពុក យើងស្និទ្ធស្នាល ណាស់កាលពីមុន តែពេលនេះគាត់ ស្និទ្ធសា្នលជាមួយ Kylie ជាងខ្ញុំ”។

នាង Kendall បន្ថែមថា Kylie ស្និទ្ធស្នាលជាមួយឪពុកជាង ព្រោះតាំងពីកែភេទជាស្រី អ្នកទាំងពីរមានចំណង់ ចំណូលចិត្តដូចគ្នា ដូចជាការតុបតែងខ្លួន ទិញសម្លៀកបំពាក់ជាដើម ខណៈ ខ្លួននាងមិនសូវមាន ចំណូលចិត្តទៅផ្នែកនោះ។

ដោយឡែនតារាវ័យ ១៨ឆ្នាំ Kylie ក៏បាននិយាយដែរថា តាំងពីឪពុកវះកាត់កែភេទ អ្នកទាំងពីត្រូវរូវគ្នាខ្លាំងណាស់ ក្នុងការតុបតែងខ្លួន ហើយតារារូបនេះ ថែមទាំងធ្លាប់ណែនាំ Kendall ទៀតផងឲ្យព្យាយាម ទៅស្និទ្ធស្នាលជាមួយឪពុក ដែលបានកែភេទនោះ ក៏ដូចជាលើកទឹកចិត្ត គាត់ដោយជជែក គ្នាលេងជាដើម ៕

នាង Kendall Jenner ច្រណែនប្អូនស្រីនាង Kylie ដែលស្និទ្ធស្នាល ជាមួយឳពុកជាងខ្លួន

នាង Kendall Jenner ច្រណែនប្អូនស្រីនាង Kylie ដែលស្និទ្ធស្នាល ជាមួយឳពុកជាងខ្លួន