ក្រុម 4MINUTE ត្រឡប់ជួបប្រិយមិត្ត នៅខែកុម្ភៈជាមួយ ចម្រៀងថ្មី ផលិតជាមួយ Skrillex

កូរ៉េ៖ ក្រុមចម្រៀងដ៏ល្បីល្បាញ សមាជិក ៥នាក់ 4MINUTE នឹងត្រឡប់មកជួប អ្នកគាំទ្រវិញនៅខែកុម្ភៈ ខាងមុខនេះ ជាបទចម្រៀងថ្មី ដែលសហការជាមួយ តារា Rap អាមេរិក Skrillex។

ព័ត៌មានពីកាសែកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា ផលិតកម្ម Cube Entertainment បានប្រកាសជាផ្លូវការ ថាក្រុមចម្រៀង 4MINUTE នឹងត្រឡប់មកជួបអ្នកគាំទ្រ វិញនៅខែកុម្ភៈ ជាមួយអាល់ប៊ុមចម្រៀងថ្មី ដែលសហការជាមួយតារា rap លោក Skrillex ដែលកន្លងមកតារា Rap រូបនេះធ្លាប់បានសហការ ជាមួយតារាចម្រៀង CL និង G-Dragon ។

ការត្រឡប់មកវិញលើកនេះ 4MINUTE រំពឹងទុកខ្លួននឹងទទួល ការគាំទ្រកាន់តែខ្លាំង ពីប្រិយមិត្តបន្ទាប់ពី ចម្រៀងអាល់ប៊ុមចាស់ “Crazy” ដែលចេញកាលពីឆ្នាំមុន ៕

ក្រុម 4MINUTE ត្រឡប់ជួបប្រិយមិត្ត នៅខែកុម្ភៈជាមួយ ចម្រៀងថ្មី ផលិតជាមួយ Skrillex