លោក ស៊ិ​ក ប៊ុន​ហុក លោក គួ​យ ប៊ុន​រឿន និង​លោក ហង្ស ពុទ្ធា ការពារ​ការសម្រេចចិត្ត​រប​ស់គ​.​ជ​.​ប​

​លោក ទេព នីថា ត្រូវ​ជ្រើសតាំង​ឲ្យ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​។ គ​.​ជ​.​ប អះអាងថា ការ​ជ្រើស​យក​លោក ទេព នីថា ជា​អគ្គលេខាធិការ​ដដែល​នេះ គឺ គ​.​ជ​.​ប សម្រេច​ជ្រើស​យក​ដោយ​ផ្អែកលើ​សំឡេង​ដាច់ខាត​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាសម្ងាត់​។ ទាំង​ប្រធាន អនុប្រធាន និង​សមាជិក​ទី​៩ គ​.​ជ​.​ប បញ្ជាក់ថា បើទោះជា​លោក ទេព នីថា ជា​អគ្គលេខាធិការ​ដដែលនោះ ក៏​មិនមាន​ឥទ្ធិពល​អាចធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះដែរ ហើយគ​.​ជ​.​ប ក៏​អាច​ដក​លោក ទេព នីថា វិញ​ដែរ បើសិនជា​លោក​មិន​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ គ​.​ជ​.​ប​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ពេញ​រយៈពេល​ជាង​៣ ម៉ោងនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ជ្រើសរើស លោក ទេព នីថា ធ្វើជា​អគ្គលេខាធិការ​។ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ចេញមុខ​បកស្រាយ​មុនគេ​ជុំវិញ​ការជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ​ដដែល​នេះ ដោយ​លោក​បាន​លើកយក​ទឡ្ហីករណ៍​នៃ​មាត្រា​ច្បាប់ គ​.​ជ​.​ប ជាច្រើន​ចំណុច ដើម្បី​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​ដែល​លោក ទេព នីថា មាន​គ្រប់គ្រាន់​ក្នុងការ​កាន់​តួនាទី​ដដែល​នេះ​។​

​បើទោះជា​អ្នកកាសែត ប្រឹង​ព្យាយាម​សួរថា តើ​សមាជិក គ​.​ជ​.​ប ណាខ្លះ​ដែល​គាំទ្រ​លោក ទេព នីថា ឲ្យ​កាន់​តួនាទី​អគ្គលេខាធិការ​នេះ​? លោក ស៊ិ​ក ប៊ុន​ហុក បាន​ឆ្លើយ​ភ្លាម​ថា គ​.​ជ​.​ប បានសម្រេច​ជ្រើស​យក​លោក ទេព នីថា ដោយ​ផ្អែកលើ​សំឡេង​ដាច់ខាត​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាសម្ងាត់ ហើយ​លោក​មិនអាច​បង្ហាញថា​អ្នកណា​គាំទ្រ ឬ​មិន​គាំទ្រ​នោះទេ​។ តែ​យ៉ាងណា​ប្រធាន គ​.​ជ​.​ប​រូបនេះ  អះអាងថា ការជ្រើសរើស​លោក ទេព នីថា នេះ​គឺ​ជ្រើសរើស​ដោយ​មើល​ទៅលើ​សមត្ថភាព​នៃ​កិច្ចការ​បោះឆ្នោត ហើយ​មិនមែន​ជ្រើសរើស​តាម​មនោ​ស​ញ្ជេ​ត​នា តាម​គណបក្សនយោបាយ និង​តាម​និន្នាការ​នយោបាយ​នោះឡើយ​។​

​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន លោក ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គឺ​សមត្ថភាព​បោះឆ្នោត ភារៈកិច្ច​២៨​មុខ​នេះ​ជាធំ​ណាស់ ហើយ​ពេលវេលា​ឥឡូវនេះ មិនមែន​រឿង​ធម្មតា​ទេ​។​គ​.​ជ​.​ប​នេះ​អាណត្តិ​អត់​បាន​៥​ឆ្នាំ​ទេ ត្រូវធ្វើ​ចំពោះមុខ​នេះ​ស្អី​ខ្លះ ចុះឈ្មោះ​បោះឆ្នោត​ក៏​ថ្មី ដោយ​ប្រើ​កុំព្យូទ័រ​ដែល​កំពុង​ដក​បទពិសោធន៍​។ ចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស​២០១៦ ត្រូវ​បោះឆ្នោត​ឃុំ​២០១៧…​។ ការងារ​នេះ​អត់​អាច​អនុគ្រោះ យក​អ្នក​មកដល់​ឲ្យ​រៀនធ្វើការ​អត់​បានទេ គឺ​មិនបាន​ដាច់ខាត​តែម្ដង អត់​ឆ្លើយ​ទៅ​ភារកិច្ច​ដែល​ច្បាប់​តម្រូវ​ឲ្យ​គ​.​ជ​.​ប​ធ្វើ​នោះទេ​»​។​

​ជុំវិញ​តួនាទី​លោក ទេព នីថា នេះដែរ លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ​.​ជ​.​ប អះអាងថា លោក ទេព នីថា មិន​អាចមាន​ឥទ្ធិពល​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះទេ ព្រោះ​តំណែង​អគ្គលេខាធិការ​របស់លោក ទេព នីថា គឺ​ស្ថិតនៅក្រោម​ការសម្រេចរ​បស់ គ​.​ជ​.​ប​។ បើទោះជា​លោក គួ​យ ប៊ុន​រឿន មិនបាន​ព្រលយ​ពាក្យ​ព្រមាន​ចំឈ្មោះ​លោក ទេព នីថា ក៏ដោយ តែ​លោក​អះអាងថា គ​.​ជ​.​ប អាចមាន​សិទ្ធិ​ដក​បុគ្គល​គ្រប់រូបវិញ បើសិនពួកគេ​មិន​គោរពនិង​អនុវត្តតាម​ច្បាប់ គ.ជ.ប ​ឲ្យ​បាន​ត្រឹមត្រូវ​។​«​សម្រាប់​រូបខ្ញុំ ខ្ញុំ​សូម​គោរព​ទៅតាម​ច្បាប់ បើ​ច្បាប់​អនុញ្ញាត​ហើយ​គឺ​យើង​អនុវត្ត​ទាំងអស់គ្នា​។ ហើយ​អគ្គលេខាធិការដ្ឋាន គ្រាន់តែ​ជា​ជំនួយការ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​តែ​ប៉​ណ្ណឹ​ង​ក្នុងការ​អនុវត្ត​ច្បាប់ បទបញ្ជារ​ផ្ទៃក្នុង និងសេចក្ដីសម្រេច​រប​ស់គ​.​ជ​.​ប ។ បើ​ក្នុងករណី​មាន​បុគ្គល​ណា​ដែលជា​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​ណា​ដែល​មិនបាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​ច្បាប់ តាម​សេចក្ដីសម្រេច​គ​.​ជ​.​ប នោះ គ​.​ជ​.​ប​មាន​សិទ្ធិ​ក្នុងការ​សម្រេច​ដកចេញ​មន្ត្រី​ទាំងអស់នោះ​។​នេះ​ជា​ប្រព័ន្ធ​ថ្មី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គួ​យ ប៊ុន​រឿន​។​

​សមាជិក​ទី​៩ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ក៏​ទទួលស្គាល់​និង​គោរព​តាម​ការសម្រេច​របស់​គ​.​ជ​.​ប ដែរ​។ លោក ហង្ស ពុទ្ធា ដែល​កំពុង​រង​សម្ពាធ​ធ្ងន់​ជាងគេ​នោះ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ទាន់​អាល​វាយតម្លៃ​និង​កុំ​ព្រួយបារម្ភ​ចំពោះ​វត្តមាន​លោក ទេព នីថា នៅក្នុងគ​.​ជ​.​ប​នេះ ដោយលោក ស្នើឲ្យពលរដ្ឋ​រង់​ចាំមើល​ការអនុវត្ត​របស់​គ​.​ជ​.​ប​ជាមុនសិន​។​

​ជាមួយគ្នានេះ​ផងដែរ លោក រ៉ុង ឈុន អតីត​សកម្មជន​សិទ្ធិមនុស្ស និង​បច្ចុប្បន្ន ជា​សមាជិក គ​.​ជ​.​ប ថ្មី បាន​បង្ហើប​ពី​ជំហរ​របស់ខ្លួន​ថា លោក​មិនបាន​គាំទ្រ​បេក្ខភាព​របស់លោក ទេព នីថា នោះឡើយ ដោយ​លោក​គោរព​តាម​មតិ​របស់​ប្រជាពលរដ្ឋ ។​ប៉ុន្តែ​សំឡេង​របស់លោក​តិចជាងគេ ដូច្នេះ​មិនអាច​ឈ្នះ​សំឡេង​ភាគច្រើន​នោះទេ​។​

​កន្លងមក សង្គម​ស៊ីវិល និង​អ្នកវិភាគ​មូ​យ​ចំនួន​ធ្លាប់បាន​រិះគន់ថា បើ គ​.​ជ​.​ប ថ្មី ជ្រើសរើស​លោក ទេព នីថា កាន់​តួនាទី​ជា​អគ្គលេខាធិការ​ដដែល​នោះ គឺ គ​.​ជ​.​ប ថ្មី គ្មាន​អ្វីដែល​ផ្លាស់ប្ដូរ​ច្រើនជាង​គ​.​ជ​.​ប​ចាស់​នោះទេ​។ ហើយគ​.​ជ​.​ប​ថ្មី ក៏​មិន​ប្រាកដថា មាន​ភាព​ឯករាជ្យ យុត្តិធម៌ និង​អ​ព្យា​ក្រឹ​ត្យ​ត្រឹមត្រូវ​ឡើយ​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​