ហុង​គ្រី សម្រេចនាំ​អង្ករ និង​ ស្វាយពី​កម្ពុជា​

Doliprane TVC

​នៅពេលដែល​ដំណាំ​កសិកម្ម​កម្ពុជា​កំពង់តែ​ជួប​បញ្ហា​ទីផ្សារ​នោះ​ក្នុង​ដំណើ​​រ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ (Péter Szijjártó)​រដ្ឋមន្ត្រីការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស ហុង​គ្រី បាន​សន្យា​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ឲ្យ​បាន ល្អ​ជាង​មុន ព្រមទាំង​សន្យា ទិញ​អង្ករ និង​ស្វាយ​ពី​កម្ពុជា​ផងដែរ​។​ ការលើកឡើង​បែបនេះ ក្នុងកំឡុងពេល លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ (Péter Szijjártó) ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ហុង​គ្រី ជួប​ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រ​ហ​ស្សតិ៍​ទី ១៤ ខែមករា ឆ្នាំ​២០១៦​។​

ហុង​គ្រី សម្រេចនាំ​អង្ករ និង​ ស្វាយពី​កម្ពុជា​

​ក្នុង​ឱ​កាស​នោះ​ឯ​.​ឧ​ឧបនាយករដ្ឋមន្ត្រី បាន ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ជំនួប ទ្វេភាគី​បិទទ្វារ នៅ​ក្រសួងការបរទេស​ថា ហុង​គ្រី គ្រោង​នឹងដាក់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម ប្រចាំ​នៅ​កម្ពុជា នាពេល​អនាគត ដើម្បី ជំរុញ នូវ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង វិនិយោគ​ឲ្យ​ប្រសើរ​ជាង​មុន និង​សន្យា​ទិញ​អង្ករ និង​នាំ ស្វាយ​ពី​កម្ពុជា​ផងដែរ​។​

ហុង​គ្រី សម្រេចនាំ​អង្ករ និង​ ស្វាយពី​កម្ពុជា​

​ជាមួយគ្នា​នោះ​ឯ​.​ឧ ក៏បាន សំណូមពរ ឲ្យ​ហុង​គ្រី គិតគូ​ធ្វើ​ពាណិជ្ជកម្ម សម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌ​ពី​កម្ពុជា​។​ ​ជាមួយគ្នានេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ បាន​អះអាងថា ហុង​គ្រី​នឹង ផ្តល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា ប្រមាណ​ជា ១៥ នាក់ និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​បន្ថែមទៀត​៕ សុថា​ត់​

ហុង​គ្រី សម្រេចនាំ​អង្ករ និង​ ស្វាយពី​កម្ពុជា​