ឈ​មើល​គេ​ជល់​មាន់​សោះ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​

Doliprane TVC

​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ កន្លងទៅនេះ​លោក​អធិការ​ស្រុក​ស្វាយ​អ​ន្ទ​រ​​បាន​ដឹកនាំ​កំលាំង​ចុះទៅ​បង្ក្រាប​ល្បែង​ជល់​មាន់​មួយកន្លែង ស្ថិតនៅ ភូមិ​តង​ឡង​ទី ៣ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ពេលនោះ​ប៉ូលីស​បាន​បាញ់​បង្អើល​ក្រុម​អ្នក​​ជល់​មាន់​ក៏ត្រូវ​បុរស​ម្នាក់​ស្លាប់ ។ ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន ដក​កាំភ្លើង​បាញ់​ឡើងលើ​ជាច្រើន​គ្រាប់ តែ​ជា​អកុសល​គ្រាប់កាំភ្លើង​នោះ​បែរជា​ទៅ​ត្រូវចំ​បុរស​ម្នាក់ ដែល​កំពង់​ឈរ​មើល​ហេតុការណ៍​នោះ ដោយមាន​បីកូន​នៅ​នឹង​ដៃ​ផង​។​

ឈ​មើល​គេ​ជល់​មាន់​សោះ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​

បណ្ដាល​ឲ្យ​ធ្លាយ​ខួរក្បាល​ស្លាប់ និង​ខ្ទាត​កូន​ចេញពី​ដៃ រងរបួស​ផងដែរ ។ ប្រពន្ធ​ជនរងគ្រោះ និង អ្នកភូមិ​ឃើញ​ដូច្នេះ បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។ បុរស​ស្លាប់​នោះ​មានឈ្មោះ កិត អី​ម អាយុ ៣៨ ឆ្នាំ ប្រពន្ធ​ឈ្មោះ ស៊ឺ​ម ម៉េង​អាយុ ៣៤ ឆ្នាំ​នៅពេល​សមត្ថកិច្ច​ទៅដល់​អ្នកលេង​ល្បែង​ជល់​មាន់​នាំគ្នា​រត់ ចេញពី​សៃ​វៀន​​យ៉ាងច្រើន​ប្រហែល​ជាង ១០០ នាក់ ។

ឈ​មើល​គេ​ជល់​មាន់​សោះ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​

លោក សៅ ផៃ មេឃុំ ព្រៃខ្លា បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​នៅក្នុង​ភូមិ​នេះ​មាន​ជាច្រើន​កន្លែង​តែ​សមត្ថកិច្ច ហាក់​មើលរំលង ពេល​មក​បង្ក្រាប បែរជា​មានរឿង​យ៉ាងនេះ​ទៀត ៕ សុថា​ត់​

ឈ​មើល​គេ​ជល់​មាន់​សោះ ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​