បុរស​ខ្លាំង​អង់គ្លេស​លក់ «​ទឹកអសុចិ​» បាន​ក្មេង​ជាង ៨០០ នាក់​ (មានវីដេអូ)

Doliprane TVC

​វេ​ប​សាយ ឌឹ មី​រ័​រ របស់​អង់គ្លេស​បាន​ផ្សាយ​ថា បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ សៃ​ម៉ន វ៉ា​ត់​សាន់ អាយុ ៤១ ឆ្នាំ រស់នៅ​មណ្ឌល​បេ​ត​ហ្វ័​ដ​ឆឺ ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស បាន​ប្រកប​របរ​លក់ «​ស្ពែ​ម (​ទឹក​សុចិ​)» ផ្ទាល់ខ្លួន​តាម​បណ្តាញ​អន​ឡាញ (​ហ្វេ​ស​ប៊ុ​ក​) អស់​រយៈពេល ១៦ ឆ្នាំ​ហើយ ដោយ​ដាក់​យីហោ​ខ្លួនឯង​ថា «​ថ្នាំ​ស្នេហ៍​មហស្ចារ្យ​» ។​ ​សៃ​ម៉ន បាន​និយាយថា តម្លៃ​លក់​ស្ពែ​ម​របស់ខ្លួន គឺ ៥០ ផោន (​ប្រាក់​អង់គ្លេស​) ក្នុង​មួយដង (​មិន​បញ្ជាក់​តំណក់​) ហើយ​សរុប​តាំងពី​ប្រកប​របរ​នេះ​មក​បាន​កម្រៃ ៤០.០០០ ផោន​ហើយ ។​

​បច្ចុប្បន្ន វ៉ា​ត់​សាន់ មានកូន​៣ នាក់ ប្រុស ២ នាក់ កូន​បង​អាយុ ១៩ ឆ្នាំ និង ១៧ ឆ្នាំ ជា​កូន​របស់​ភរិយា​ទី ១ ដែល​បាន​លែងលះគ្នា​ដោយសារ​ស្អប់ខ្ពើម​នឹង​អាជីព​របស់​ប្តី ចំណែក​កូនស្រី​ម្នាក់ទៀត ជា​កូន​របស់​ភរិយា​ទី ២ មាន​អាយុ ១០ ឆ្នាំ ។​ ការប្រកាស​លក់​ស្ពែ​មរ​បស់ វ៉ា​ត់​សាន់ Post លើ Facebook តែប៉ុណ្ណោះ ប៉ុន្តែ​មាន​អ្នក​ចាប់​អាមរ​ម្មណ៍ ទាក់ទង​មក​ទិញ​ជារឿយៗ រហូត​រាប់​ចំនួន​ក្មេង​ដែល​បាន​ពី​ការលក់​ស្ពែ​ម​នោះ ចំនួន ៨០០ នាក់​ហើយ នេះ​មិន​និយាយ​ដល់​អ្នក​ដែល​បាន​ទិញ​ហើយ មិនបាន​ប្រាប់​ត្រឡប់មកវិញ​ផង អាច​នឹងមាន​ចំនួន​ច្រើនជាង​នេះ !! តាម​ធម្មតា អ្នក​ដែល​ទិញ​ស្ពែ​ម​ទៅ តែង​ប្រាប់​ដំណឹង​យ៉ាងយូរ​មួយ​សប្តាហ៍ ឬ ពីរ​សប្តាហ៍ ថា​គេ​មាន​គ៌​ភ​ហើយ ។​

​យ៉ាងណាក៏ដោយ ផលិតផល ​«​ទឹកអសុចិ​» របស់ វ៉ា​ត់​សាន់ មិនមាន​គោលការណ៍​អនុញ្ញាត​ពី​ផ្នែក​ត្រួតពិនិត្យ​របស់​អង់គ្លេស ដែល​ចេញ​លិខិត​អនុញ្ញាតឱ្យ​សម្រាប់​ធនាគារ «​ស្ពែ​ម​» ទូទាំងប្រទេស​ឡើយ គេ​គ្រាន់តែ​ជា​អ្នក​បញ្ចេញ​កម្លាំង និង ពិនិត្យ​សុខភាព​ផ្ទាល់​ខ្លួនឯង​ប៉ុណ្ណោះ ៕ សូរ្យកាន្ត (​ដេលី ញូ​វ​) & ឃ្លី​ប​ឯកសារ​ពី BBC News