បុរស​ម្នាក់ កើត​ជំងឺ​ស​សៃ​ប្រសាទ យូរ​ឆ្នាំ មើល​មិនជា គិត​ខ្លី ចងក​សម្លាប់ខ្លួន​

ខេត្តកំពង់ឆ្នាំង: បុរស​ម្នាក់ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ដោយ​ចងក​ទៅនឹង​ធ្នឹម​ផ្ទះ ព្រោះតែ​តូចចិត្ត​នឹង​ជីវិត ដែលមាន​ជំងឺ​ប្រចាំកាយ ពុំមាន​លទ្ធភាព​ព្យាបាល​ជំងឺ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​មូលដ្ឋាន បានអោយដឹងថា បុរស​ដែល​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នេះ ឈ្មោះ យ៉ស់ សារ៉ន អាយុ ៣៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ អត្តឃាត​ជន​នៅផ្ទះ​ម្នាក់ឯង រីឯ​ប្រពន្ធ និង​កូន បាន​ទៅ​ស៊ីឈ្នួល​ច្រូត​សណ្តែក​អោយគេ ហើយ​គេ​ឃើញ​គាត់​អង្គុយ​ស​ញ្ជ​ក់​សញ្ជឹង​តែម្នាក់ឯង​។​

​គេ​មិនបាន​ដឹងថា អត្តឃាត​ជន​ចងក​សម្លាប់ខ្លួន​តាំងពី​ពេលណា​មក​ទេ ប៉ុន្តែ​នៅវេលា​ខាងលើ មាន​ប្អូនថ្លៃ​ម្នាក់ បាន​ដើរមក​ផ្ទះ​បុរស​នេះ ក៏​ប្រទះឃើញ​បងថ្លៃ​ចងក​ស្លាប់​បាត់ទៅហើយ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច អោយ​ចុះមក​ពិនិត្យ​សាកសព​។​

​ក្រោយពី​ពិនិត្យ​សាកសព​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋានថា បុរស​រូបនេះ ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​៕​