​វិធី​អនុវត្ត​លំ​ហាត់ប្រាណ​សាច់ដុំ​ភ្លៅ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​វិធី​អនុវត្ត​លំ​ហាត់ប្រាណ​សាច់ដុំ​ភ្លៅ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​ស្ត្រី​មាន​ផ្ទៃពោះ មិន​គួរ​មាន​ក្តីបារម្ភ ឬ​ដាក់បន្ទុក​ថា​ការ​មាន​ផ្ទៃពោះ​នឹង​បង្អាក់​ដល់​សកម្មភាព​រា​ង​កាយ​គ្រប់យ៉ាង​នោះទេ ជាពិសេស​នោះ​គឺ​ការ​ហាត់ប្រាណ​តែម្តង​។ ជា​ការពិត អ្នកជំនាញ​បាន​ណែនាំ​អោយ​ស្ត្រី​មាន​ផ្ទៃពោះ គួរ​រក្សា​ភាព​សកម្ម​នៃ​រាងកាយ​អោយ​បាន​ដូច​មុន ព្រោះ​វា​នឹង​ជួយ​អោយ​ស្ត្រី​នឹង​កាន់តែ​មាន​ថាមពល ,​រាងកាយ​សមសួន និង​មិន​សូវ​មាន​ការឈឺចាប់​នៅ​ចង្កេះ​និង​ខ្នង​។

​ដូច្នេះ ថ្ងៃនេះ​វេបសាយ​សុខភាព​យើង នឹង​បង្ហាញ​នូវ​វិធី​ហាត់ប្រាណ​ងាយ​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុងការ​អនុវត្តបាន​ដោយ​ខ្លួនឯង នៅក្នុង​ផ្ទះ​ដោយ​សុវត្ថិភាព​។ នេះ​គឺជា​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ពង្រឹង​ទៅដល់​សាច់ដុំ​ភ្លៅ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ​។​

ស្ត្រី​ត្រូវ​ចាប់ផ្តើម ដោយ​ការ​ដេក​ចំហៀង​បែរ​មក​ស្តាំ ដោយ​លើកជើង​ស្តាំ​ឡើង​លើ អោយ​កែង​ក្នុង​មុំ ៤៥​ដឺ​ក្រេ ហើយ​ដាក់​ក្បាល​ទ្រ​នៅ​ពីក្រោម​កំភូន​ដៃស្តាំ​។ រួច​ដាក់​ជើង​ខាងឆ្វេង​អោយ​ត្រង់​។ ដាក់​ដៃ​ឆ្វេង​ទៅលើ​កម្រាល ដើម្បី​រក្សា​លំនឹង​។ ធ្វើការ​លើក​ជើងឆ្វេងរ​បស់​អ្នក​អោយ​ខ្ពស់​ស្មើ​នឹង​ត្រគាក​។ អនុវត្ត​អោយបាន​ច្រើនដង តាម​ចំនួន​ដែល​អ្នក​អាច​ធ្វើបាន មុន​ពេល​ប្តូរ​ទៅ​ចំហៀង​មួយទៀត ៕

ប្រែ​សម្រូល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។