ក្រោយពី​ផឹក​ស្រវឹង​ប្តី​កំណាច​បាន​ទាស់សំដី​ជាមួយ​ប្រពន្ធ​ទាញយក​កាំបិត​កាប់​ក្បាល​ប្រពន្ធ​បណ្តាល​ឲ្យ​របួសធ្ងន់ ទើប​អស់​កំហឹង​ តែ​ត្រូវប៉ូលិសចាប់​វ៉ៃខ្នោះ​

​ខេត្តកំពង់ធំ​៖ ក្រោយពី​ផឹក​ស្រវឹង​ប្តី​កំណាច​បាន​ទាស់សំដី​ជាមួយ​ប្រពន្ធ​បាន​ទាញយក​កាំបិត​កាប់​ក្បាល​ប្រពន្ធ​រយះ​ពីរ​កន្លែង​បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ខ្លួន​របួសធ្ងន់ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ព្រំ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង​។ ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ ចាប់ខ្លួន​លោក​ប្តី​ប្រមឹក​នោះ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​អធិការ​ស្រុក ចំណែក​ជនរងគ្រោះ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​ប្រមឹក​ត្រូវ​ចាប់ខ្លួន នៅវេលា​ម៉ោង​១២ និង​៣០​រសៀល​ថ្ងៃនេះ មានឈ្មោះ ឈាក សិត អាយុ​៣៦​ឆ្នាំ ចំណែក​ជនរងគ្រោះ​មានឈ្មោះ លាង ខែម អាយុ​៣៥​ឆ្នាំ រង របួសធ្ងន់​ចំក្បាល​។ មន្ត្រី​ដដែល​បន្តថា ប្តី​ប្រមឹក​ជា​អ្នក​ផ្តើម​រករឿង​ប្រពន្ធ ហើយ​ជម្លោះ​ផ្ទុះឡើង​ទើប ប្តី​ទាញ​កាំបិត កាប់​ក្បាល​ប្រពន្ធ​ចំនួន​២​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទើប​លោក​ប្តី​អស់​កំហឹង​។ ប្តី​កំណាច ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះ​អ​សន្ន និង​កសាង​សំណុំរឿង បញ្ជូន​ខ្លូន​ទៅកាន់​តុលាការ ៕

KA-15-01-2016-52 KA-15-01-2016-51 KA-15-01-2016-50