ច្រឡំ​ស្មានថា​ចោរ ចាប់​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

Doliprane TVC

ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នកលក់នំគុយឆាយតាមរទេសម៉ូតូ បន្ទាប់ពីផឹកស៊ីស្រវឹងជាមួយ មិត្តភក្តិរួចមកបានជិះត្រឡប់ទៅផ្ទះ វង្វេងរកផ្ទះមិនឃើញ ទោដល់ផ្ទះល្វែងមួយកន្លែងមុខវត្តទួលសុភាឃួន ហើយដើរស្ទុះចូលផ្ទះបុរសម្នាក់ គេស្មានថាជាចោរ ត្រូវគេចាប់ព្រួតវាយឡើងទ្រោមខ្លួន កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចផ្ទះល្វែងនៅក្នុងបុរី លឹម ឈាងហាក់ មុខវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ។

ច្រឡំ​ស្មានថា​ចោរ ចាប់​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

តាមប្រភពពត៍មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានបុរសម្នាក់គាត់ជិះមួយគ្រឿងម៉ាកគុប ទើបត្រឡប់មកពីធ្វើការ លុះមកដល់ចំណុចមុខផ្ទះគាត់ បានឈប់ម៉ូតូហើយហៅប្រពន្ធអោយ បើកទ្វា ខណៈពេលប្រពន្ធគាត់កំពុងបើកទ្វារ គាត់បានឈរបត់ជើងតូច ភ្លាមនោះក៏មានជនសង្ស័យម្នាក់ ស្ទុះចេញមកពីក្រោយ អោបគាត់ ហើយគាត់ភ័យស្មានចោរមកធ្វើអីគាត់ គាត់បានក្រវៀស ជនសង្ស័យចេញ ហើយជនសង្ស័យឃើញគាត់បើកទ្វារ ជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះ ឯគាត់បានចាប់អូសចេញមក ហើយស្រែកផ្អើលដល់អ្នកជិតខាង ឲ្យចេញ មកនាំគ្នាព្រួតវាយប៉ោងមុខ បែកឈាម ដេកនិងដី ទើបទូរស័ព្ទហៅសមត្ថកិច្ច អោយចុះមកមើល ។

ច្រឡំ​ស្មានថា​ចោរ ចាប់​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​

បុរសលក់នំគុយឆាយ ស្រវឹងវង្វេងវង្វាន់ ត្រូវគេដែលស្មានថាជាចោរនោះ មានឈ្មោះ សរ សុចិត្រ អាយុ ២១ ឆ្នាំ ស្នាក់នៅម្តុំវត្តស្ងួនពេជ្រ ស្ថិតសង្កាត់កន្ទោក ខណ្ឌពោធិសែជ័យ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់រួចបានសួរនាំ អស់មួយសន្ទុះ រហូតដល់បុរសលក់នំគុយឆាយរៀងស្វាងស្រា បន្តិចទើបគេប្រាប់ថាគេទើបមកពីផឹកស៊ី ជាមួយគ្នាគេ ៣ នាក់ ហើយគេមិនថាយ៉ាងម៉េចទេទើបបើករទេះម៉ូតូលក់នំមកទីនេះ នោះឡើយ ហើយទូរស័ព្ទក៏បាត់ទៀតមិនចាំលេខអ្នកផ្ទះទៀត ។ ដោយសមត្ថកិច្ចខ្លាច បើកម៉ូតូទៅផ្ទះជួបគ្រោះថ្នាក់តាមផ្លូវ ទើបនាំគេអោយជិះម៉ូតូពីក្រោយ ហើយអោយសមត្ថកិច្ចម្នាក់ទៀត ជួយបើករទេះម៉ូតូលក់នំគុយឆាយយកមកអោយសំរាកនៅប៉ុស្តិ សិនចាំភ្លឺទើបអោយត្រឡប់ទៅផ្ទះវិញ ។ TV5

ច្រឡំ​ស្មានថា​ចោរ ចាប់​ព្រួត​វាយ​ឡើង​ទ្រោម​ខ្លួន​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​