អ្នកយកព័ត៌មាន​ម្នាក់ ត្រូវគេ​ចាប់​បៀតបៀន​កេរ្តិ៍ខ្មាស់ (​មាន​វីដេអូ​)

Doliprane TVC

នារី​អ្នករាយការណ៍​ព័ត៌មាន​នៅក្នុង​ទីក្រុង ឡូ​ស អែន​ជឺ​ឡេស (Los Angeles) សហរដ្ឋអាមេរិក ម្នាក់​ប៊ិះ​តែ​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​បៀតបៀន​កេរ្ត៍ិខ្មាស់​បានសម្រេច​ស្រប់​ពេលដែល​នាង​កំពុងតែ​រាយការណ៍​ព័ត៌មាន​ចេញពី​ស្ទូឌីយូ Hollywood Walk of Fame ។ ​យោងតាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ Dailymail បាន​ឲ្យ​ដឹងថា នារី​អ្នកយកព័ត៌មាន​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ KTLA ឬ Channel 5 ដែលមាន​ទីស្នាក់ការ​ក្នុង​ទីក្រុង ឡូ​ស អែន​ជឺ​ឡេស ឈ្មោះ​នាង Mary Beth McDade បានធ្វើ​សេចក្តីរាយការណ៍​អំពី​ការ​កាន់ទុក្ខ​នៃ​អ្នកគាំទ្រ​របស់​តារាចម្រៀង និង អ្នកនិពន្ធ​ចម្រៀង លោក David Bowie ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ ។

អ្នកយកព័ត៌មាន​ម្នាក់ ត្រូវគេ​ចាប់​បៀតបៀន​កេរ្តិ៍ខ្មាស់ (​មាន​វីដេអូ​)

ហើយ​នៅក្នុង​ពេលដែល​កំពុងតែ​ផ្សាយ​ផ្ទាល់​ចេញពី​ស្ទូឌីយូ Hollywood Walk of Fame នោះដែរ​នាង Mary Beth McDade ត្រូវបាន​ជន​មិន​ស្គាល​អត្តសញ្ញាណ​ម្នាក់​ព្យាយាម​ដើរមក​ក្បែរ​នាង ហើយ​បញ្ចេញ​ សកម្មភាព​ប្រព្រឹត្ត​អំពើ ​អសីលធម៌​នេះ​តែម្តង​ (​មើល​វីដេអូ​) ។ ប៉ុន្តែ​ ទោះជា​យ៉ាងណា​ ចំពោះ​ការប៉ុនប៉ង​បៀតបៀន​កេ​រិ៍្ត​ខ្មាស់របស់​បុរស​ចិត្ត​ស្លុយ​មិន​ស្គាល់ អត្តសញ្ញាណ​មា្ន​ក់​នោះ​ទៅលើ​នាង Mary Beth McDade មិនបាន​សម្រេច​ឡើយ ដោយសារតែ​ក្នុងពេលនោះ​អ្នក​ថត​ពី​សកម្មភាព​នោះបាន​ស្រែក​ទាន់ពេលវេលា ហើយ​បុរស​នោះ​ក៏​រត់គេចខ្លួន​បាត់ទៅ ហើយ​ក្រោយមកទៀត​ទើប​ភ្នាក់ងារ​ប៉ូលិស​របស់ Hollywood ពីររូប​មកដល់​កន្លែង​កើតហេតុ ។​

អ្នកយកព័ត៌មាន​ម្នាក់ ត្រូវគេ​ចាប់​បៀតបៀន​កេរ្តិ៍ខ្មាស់ (​មាន​វីដេអូ​)

បន្ទាប់ពី​មានរឿង​អាក្រក់​មួយ​នេះ​កើតឡើង​ចំពោះ​អ្នករាយការណ៍​ព័ត៌មាន​ដ៏​ស្រស់ប្រិមប្រិយ​នាង Mary Beth McDade រួចមក មាន​មហាជន​ដែល​ចូលចិត្ត​នាង​ជាច្រើន​នាក់​បាន​ព្រួយចិត្ត​ជំនួស​នាង ហើយ​ក្នុងនោះដែរ Mary Beth McDade បាន​បង្ហោះ​សារ​នៅ​ក្នុ​គណនី Instagram របស់​នាង​ដោយ​សរសេរថា «​អគុណ​ចំពោះ​សេចក្តី​ព្រួយបារម្ភ​របស់​អ្នក​ទាំងអស់គ្នា​…​ខ្ញុំ​មិនកើត​អី​នោះទេ​» ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​ ​