តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី

កូរ៉េ៖ តារាសម្តែងកូរ៉េបីរូប ដែលកំពុងលេចធ្លោក្នុង វិស័យភាពយន្តកូរ៉េលោក Hwang Jung Min, So Ji Sub, និង លោក Song Joong Ki នឹងថតខ្សែភាពយន្តថ្មី “Battleship” ជាប្រភេទភាពយន្ត ប្រវត្តិសាស្ត្រ។

ម្ចាស់ផលិតកម្មភាពយន្ត មួយបានបង្ហើមឲ្យដឹង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នេះថា ខ្សែភាពយន្តថ្មី ប្រភេទប្រវត្តិសាស្ត្រ ដែលមានការចូលសម្តែង ពីតារាកូរ៉េល្បីៗដូចជា តារាសម្តែងវ័យ ៤៥ឆ្នាំ លោក Hwang Jung Min, តារាវ័យ ៣៨ឆ្នាំ So Ji Sub, និងតារាវ័យ ៣០ Song Joong Ki នេះនឹងចាប់ផ្តើមថត នៅពាក់កណ្តាលឆ្នាំ២០១៦ ដែលដឹកនាំដោយលោក Ryu Seung Wan ដែលធ្លាប់ដឹកនាំភាពយន្ត “Veteran” ហើយភាពយន្តថ្មីនេះ នឹងចាក់បញ្ចាំងនៅដើម ឆ្នាំ២០១៧ ៕

សម្រាប់ខែភាពយន្ត ប្រវត្តិសាស្ត្រ “Battleship” តារាសម្តែងទាំងបីរូប ដែលសុទ្ធសឹងជាតារាឆ្នើម ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងដើរតួជាអ្នកចម្បាំងដ៏ មុះមុតក្នុងសម័យសង្គ្រាម៕

តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី

តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី

តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី

តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី

  • តារាបីដួង Hwang Jung Min, So Ji Sub, និង Song Joong Ki ថតរឿងថ្មី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/15  Category:កំសាន្ត