ឃាត់ខ្លួន​ចោរ​វ័យក្មេង​ម្នាក់ ដែល​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​ប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ: ​ចោរ​វ័យក្មេង​ម្នាក់ បាន​ចូល​លួច​ទ្រព្យសម្បត្តិ​គេ​បាន​យ៉ាងច្រើន គេច​មិន​ផុត ត្រូវបាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន រួច​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ក្រុង ដើម្បី​ធ្វើការ​សាកសួរ​នៅវេលា​ម៉ោង ៩​យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ហ៊ុន សម្បត្តិ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ឈ្មោះ ង៉ែត វ​ល័​ក្ខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់ខ្លួន​មានដូចជា ១/ ប័ណ្ណបើកបរ​ចំនួន​១​សន្លឹក ២/ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក ៣/​ប័ណ្ណ​សារព័ត៌មាន​ចំនួន ២​សន្លឹក  ៤/​កាត​សំរាប់​ប​ញ្ជូ​ល​ទឹកប្រាក់​ទូរស័ព្ទ​មួយចំនួន ៥/​ប្រាក់​ដុល្លា​ចំនួន ១៦០​ដុល្លា ៦/​ប្រាក់​បាទ​ចំនួន​១.០០០​បាត និង​ប្រាក់​ខ្មែរ​មួយចំនួនធំ​។
 
​លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ង៉ែត វ​ល័​ក្ខ នៅ​ចំណុច​ខាងលើ​រួច​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​
 
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​ឈ្មោះ ហ៊ុន សម្បត្តិ មែន​។ អាវុធហត្ថ​ខេត្ត កសាង​សំនុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕