រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការ ថ្នាក់ជាតិ សម្រាប់ដោះស្រាយ ការផ្លាស់ប្តូរទីលំនៅ ពលរដ្ឋ ពីតំបន់អភិរក្ស មកលំនៅភូមិធម្មជាតិ សម្តេចតេជោ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើត ក្រុមការងារពិសេស ថ្នាក់ជាតិ ដើម្បីដោះស្រាយ ការផ្លាស់ប្តូរ ទីលំនៅរបស់ប្រជាពលរដ្ឋ ពីតំបន់អភិរក្ស មកតាំងទីលំនៅភូមិថ្មី ឈ្មោះ ថា ភូមិធម្មជាតិ សម្តេចតេជោ ចំនួន១.០៤៥គ្រួសារ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទើបតែទទួលបានរសៀលថ្ងៃទី១៥ ខែមករា នេះ បានឲ្យដឹងថា ក្រុមការងារនេះ មានសមាសភាព ចូលរួម ពីទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ គណៈបញ្ជាការ សមរភូមិ ទិសប្រាសាទព្រះវិហារ ព្រមទាំងក្រសួង និងស្ថាប័ននានា។

ការផ្លាស់ប្តូរនេះ នឹងផ្តល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងមួយគ្រួសារ ទទួលថវិកា ២.០០០.០០០រៀល ឈើសម្រាប់សង់ ផ្ទះចំនួន ៧,៥២ម៉ែត្រ ត្រីគុណ ដីឡូតិ៍ សម្រាប់សាងសង់ផ្ទះ ទំហំ ៥០មX១០០ម ស័ង្កសី ៥០សន្លឹក និងដីសម្រាប់ បង្កើនផលទំហំ ២ហិកតា ហើយបានផ្តល់ដីឡូតិ៍ សម្រាប់អភិវឌ្ឍន៍ គ្រួសារកងទ័ពចំនួន ២ ០០០គ្រួសារ៕

រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការ ថ្នាក់ជាតិ សម្រាប់ដោះស្រាយ ការផ្លាស់ប្តូរទីលំនៅ ពលរដ្ឋ ពីតំបន់អភិរក្ស មកលំនៅភូមិធម្មជាតិ សម្តេចតេជោ