លទ្ធផលកិច្ចប្រជុំ លើកទី៨ នៃក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ ថ្ងៃទី១៥ មករា

ភ្នំពេញ៖ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ រួមនិងសមាជិក ១០រូបផ្សេងទៀត នៅថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៦ នេះ បានបើកកិច្ចប្រជុំ ក្រុមក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ នៅថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៦ នេះបានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី២ របស់ខ្លួន ជាលទ្ធផលប្រធានអង្គប្រជុំ បានសម្រេចចំណុចចំនួនបី។

យោងតាមសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅល្ងាច ថ្ងៃទី១៥ ខែមករា នេះ បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ លោក តុប សំ ដែលជាប្រធាន បានសម្រេច ទី១.បានពិនិត្យ និងអនុម័ត កំណត់ហេតុ កិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ លើកទី៧ អាណត្តិទី២, ទី២.បានពិភាក្សា និងអនុម័ត របាយការណ៍ ប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ ដើម្បីជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ជ្រាបជារបាយការណ៍ និងទី២.អង្គភាពប្រឆំាងអំពើពុករលួយ បានរាយការណ៍ ជូនក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ អំពីផែនការ លម្អិតរបស់ខ្លួន ក្នុងការត្រួតពិនិត្យ សេវាផ្តល់អត្តសញ្ញាណប័ណ្ណ និងការលុបចោល នូវកុងត្រូលជជុះ ដោយយកខេត្ត-រាជធានីចំនួន៤ ដំបូង គឺ ខេត្តកណ្តាល កំពត ស្វាយរៀង និងរាជធានីភ្នំពេញ ធ្វើមុន។

ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិ ប្រឆំាងអំពើពុករលួយ បានចូលរួមពិភាក្សា និងបន្តការគំាទ្ រលើកទឹកចិត្ត អង្គភាពប្រឆំាង អំពើពុករលួយ ក្នុងការអប់រំ បង្ការទប់ស្កាត់ បង្ក្រាបជនល្មើស សហប្រតិបត្តិការជាតិ និងអន្តរជាតិ និងបន្តការគ្រប់គ្រង អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង៕